អីយ៉ាស! មាន​ហ្គេម​វាយ​​អ្នកដំណើរ​យក​ត្រាប់​តាម​រឿង​អាស្រូវ​ United Airlines

  • 2017-04-21 07:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅរឿង​អាស្រូវ​វាយ​អ្នក​ដំណើរ​យក​កន្លែង​អង្គុយ​របស់​ជើង​ហោះហើរ​ United Airlines ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​រិះគន់​យ៉ាង​ចាស់​ដៃ​រហូត​ដល់​មាន​ការ​ Troll ពី​វិបសាយ​ល្បីៗ​ទៀត​ផង។ ពេល​នេះ​កាន់​តែ​ខ្លាំង​ជាង​មុន​ដោយ​មាន​អ្នក​ផលិត​ហ្គេម​​យក​ត្រាប់​តាម​រឿង​អាស្រូវ​នេះ​ទៀត​ផង។

​​​​​ហ្គេម​នេះ​មាន​ឈ្មោះ​ថា​ Remove Airlines Passenger ​ដែល​បច្ចុប្បន្ន​បាន​ដាក់​​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​សម្រាប់​តែ​ប្រព័ន្ធ​ Android ប៉ុណ្ណោះ។ វិធី​សាស្ត្រ​នៃ​ការ​លេង​​ហ្គេម​គឺ​ងាយ​មែន​ទែន​ដោយ​គ្រាន់​តែ​ចុច​លើ​អ្នក​ដំណើរ​​ដែល​អង្គុយ​នៅ​លើ​កៅអី​ដើម្បី​ដក​ពួក​គេ​ចេញ​ពី​កៅអី៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង