ត្រចៀកកាំ និងព្រះអង្គម្ចាស់ទី​៥ ចាប់ដៃគ្នាបង្កើតស្នាដៃថ្មីទៀតហើយ!

  • 2017-04-21 08:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​របស់​ចិន​ Sina បាន​រាយការណ៍​ថា​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២០​ ខែ​មេសា​ ម្សិល​មិញ​នេះ​ តារា​ស្រី​ដែល​ជា​សេដ្ឋីនី​ Zhao​ Wei បាន​មាន​វត្តមាន​ក្នុង​ពិធី​ជប់លៀង​សម្រាប់​ក្រុម​ការងារ​ផលិត​ភាពយន្ត​ "The Devotion Of Suspect X"។

ខ្សែភាពយន្ត​មួយ​នេះ​ ជា​ស្នាដៃ​ដឹកនាំ​រឿង​ផ្ទាល់​ដោយ​ តារា​ប្រុស​មុខ​ក្មេង​មិន​ចេះ​ចាស់​ Alec Su ។ ក្នុង​នាម​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អស់​ រយៈ​ពេល​ជា​​ច្រើន​ឆ្នាំ​ Zhao Wei និង​ Alec តែង​តែ​ជួយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញទៅមក​ នៅ​លើ​វិថី​សិល្បៈ​នេះ​។ អ្វីដែល​គួរឲ្យភ្ញាក់ផ្អើល​ អ្នកទាំង២ បាន​បើកក្រុមហ៊ុនភាពយន្តមួយរួមគ្នា ដែល​មានឈ្មោះថា "YII Film"។

យ៉ាង​ណា​មិញ​ចំពោះ​ រឿង​ "The Devotion Of Suspect X" របស់ក្រុមហ៊ុនភាពយន្តមួយនេះ​ត្រូវ​បាន​ចំណាយ​ទុន​អស់​រាប់​លាន​ ទាំង​ការ​ផលិត​ និង​ផ្សព្វផ្សាយ​រឿង​។ ម្យ៉ាង​វា​ក៏​ជា​ការ​ដាក់​ទុន​ផលិត​រួម​គ្នា​ រវាង​ Alec និង​ Zhao Wei ផង​ដែរ​។

មតិ​អ្នក​ប្រើប្រាស់​អ៊ីនធើណិត​មួយ​ចំនួន​បាន​លើកឡើង​ថា​ ការ​សហការ​គ្នា​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ និង​ចំណេញ​លឿន​ ដោយ​អាស្រ័យលើ ភាព​វៃឆ្លាតផ្នែក​ជំនួញ​របស់​តួ​ស្រី​ ត្រចៀកកាំ​ និង​ភាព​ជា​សហគ្រិន​របស់​នាង​ផង​៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី