ទ្បូយ! The Rock ​ត្រូវ​គ្នា​ជាមួយ​ Vin Diesel វិញ នៅ​ក្នុង​រឿងថ្មី «Fast 9»

  • 2017-04-21 08:44:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

បើ​គិត​ត្រឹម​សប្ដាហ៍​នេះ "The Fate of the Furious” របស់​ផលិត​កម្ម​​ Universal Pictures បាន​បំបែក​ឯកត្តកម្ម​ជា​រឿង​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ បន្ទាប់​ពី​ដាក់​បញ្ចាំង​ភ្លាម​ ដែល​រក​បាន​រហូត​ដល់​ទៅ ៥៣២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ សម្រាប់​ Box Office ទូទាំងពិភពលោក។​

គួរ​រំលឹក​ថា​ ​រឿង​មិន​ប្រក្រតី​មួយ​ចំនួន បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ថត​រឿង​​ "Fast 8" ដែល​គេ​ជឿ​ជាក់​ថា The Rock មាន​ជម្លោះ​ជាមួយ​ Vin Diesel ។ បើ​តាម​ការ​រាយ​ការណ៍​ពី TMZ ថ្មី​ៗ​នេះ​ បាន​ឲ្យ​ដឹង​ថា Dwayne Johnson (The Rock) បាន​បោះ​បង់​ជម្លោះ​នេះ​ចោល ចាប់​ដៃ​គ្នា​ជាមួយ​ Vin Diesel ដើម្បី​ថត​រឿង​ភាគ​បន្ត​គឺ "Fast 9"

ទោះ​បី​ជា​មាន​ឱកាស​ចាក​ចេញ​ពី​ខ្សែ​រឿង​នេះ​ក៏​ដោយ​ ក៏​ The Rock មិន​ចង់​ចេញ​ទៅ​ណា​ដែរ ដោយ​សារ​តែ​លោក​ស្រលាញ់​ខ្សែ​រឿង​នេះ​ពេក​ ជា​ពិសេស​គឺ​ភាព​ជោគជ័យ​របស់​ "Fast 8" ដែល​ទើប​នឹង​ដាក់​បញ្ចាំង​ផង​ដែរ។

គួរ​បញ្ជាក់​ថា រឿង "The Fate of the Furious" រក​ប្រាក់​បាន​ច្រើន​បំផុត​ បន្ទាប់​ពី​ដាក់​បញ្ចាំង​លើក​ដំបូង​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​រឿង​​ចាស់ៗពី​មុន។​ សម្រាប់​ចុង​សប្ដាហ៍​ទី​១ នៅ​ទូ​ទាំង​ពិភពលោក​ រឿង​នេះ​បាន​យក​ឈ្នះ​ រឿង​ទី១ "The Fast and The Furious" ដែល​រក​លុយ​សរុប​បាន​តែ​ ៦២,៩លានដុល្លារ​តែ​ប៉ុណ្ណោះ, រឿង​ទី ២ "2 Fast 2 Furious" រក​បាន​ ១០៩​លាន​ដុល្លារ​, រឿង​ទី ៣ "The Fast and The Furious: Tokyo Drift" រក​បាន​ ២០៨លាន​ដុល្លារ, រឿង​ទី៤ "Fast & Furious" រក​បាន​ ២០៨លានដុល្លារ​ និង​រឿង​ទី ៥ "Fast Five" រក​បាន​ ៤០១,៣លាន​ដុល្លារ​។

"The Fate of The Furious" បាន​ជាប់​ចំណាត់​ថ្នាក់​ទី២​ ជា​ភាព​យន្ត​ដែល​រក​លុយ​ក្នុង​ស្រុក​ (សហរដ្ឋ​អាមេរិក​) បាន​ច្រើន​ជាងគេ​ សម្រាប់​ប្រវត្តិ​សាស្ត្រ​ខ្សែ​រឿង​នេះ​ ដែល​មាន​​រយៈពេល​ ១៦​ឆ្នាំ​មក​ហើយ។ ក្នុង​ចំណោម ៨ រឿង​នេះ​ វា​ចាញ់​តែ​រឿង​មួយ​ប៉ុណ្ណោះ​ គឺ "Furious 7" ដែល​រក​បាន​ដល់​ទៅ ១៤២,២​លាន​ដុល្លារ​នៅ​សប្ដាហ៍​ដំបូង។

យ៉ាង​ណា​មិញ ​រឿង​ "Fast & Furious 9" ត្រូវ​បាន​គេ​កំណត់​​កាល​បរិច្ឆេទ​បញ្ចេញ​ច្បាស់​លាស់​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​ឆ្នាំ ២០១៩ ខាង​មុខ​នេះ៕


ប្រភព៖ Comingsoon ប្រែ​សម្រួល៖ ធារ៉ូ