​នៅ PNN មាន​ការ​ចាប់​រង្វាន់​លាភ​មង្គល​ទៀតហើយ​ចុង​សប្ដាហ៍​នេះ

  • 2017-04-21 09:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រា​បៀរ​អាន​ឆ័រ​នឹង​រៀប​ចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី ២ នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្ដល់​រង្វាន់​លាភ​មង្គល​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ទិញ Anchor សម្រាប់​មង្គលការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៣ មេសា ២០១៧ នេះ។

Anchor Fun Zone ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់​ពី​ម៉ោង ៨​យប់ ដល់​ ១០​យប់ ដោយ​មាន​ការ​ចូលរួម​សម្ដែង​កម្សាន្ត បង្ក​បរិយាកាស​សប្បាយរីករាយ ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ដូចជា Ms. Pui Fai, លោក វង្ស តារារតនា, កញ្ញា សុខ សីឡាលីន និង​លោក វ៉ាន់ ផល្លី ជា​ដើម។

កម្មវិធី​នេះ​ធ្វើ​ឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ Anchor សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​​របស់​​ខ្លួន​​ប៉ុណ្ណោះ។ សម្រាប់​ការ​ចាប់​រង្វាន់​លើក ទី២ នេះ Anchor នឹង​ប្រគល់​រង្វាន់​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ដូចជា​៖

  • ដំណើរ​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ ក្រា​ប៊ី (Krabi) ១៥ រង្វាន់
  • ទូរទស្សន៍ Sony Android 55" ១០ រង្វាន់
  • កាមេរ៉ា Sony ១០ រង្វាន់

តោះ​ចង់​ដឹង​គូ​ស្នេហ៍​ថ្មីថ្មោង​ណា​ខ្លះ​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ទាំង​នេះ កុំ​ភ្លេច​ចូលរួម​ទស្សនា ទាំង​អស់​គ្នា៕

ដោយ៖ វិទូ