ក្មេង​តូច​គ្រវី​កាំបិត​គំរាម​អ្នក​បើក​រថយន្ត​ព្រោះ​មក​ចត​មុខ​កន្លែង​លក់​ដូរ​របស់​ខ្លួន

  • 2017-04-21 09:21:44
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្មេង​តូច​អាយុ​ទើប​តែ ៥​ឆ្នាំ​ម្នាក់ បាន​ធ្វើ​ឲ្យ​ល្បី​លើ​អ៊ីនធឺណិត​ចិន​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កាន់​កូន​កាំបិត​ចិត​ផ្លែ​ឈើ​គ្រវី​ដាក់​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​នៅ​ភាគ​ពាយ័ព្យ​ ប្រទេស​ចិន។

ក្មេង​ប្រុស​នេះ​មាន​ឈ្មោះ Xiao Pang ​ជា​ជនជាតិ​ភាគតិច Uygur ​ត្រូវ​បាន​គេ​ឃើញ​ឈរ​ក្បែរ​កង់​រថយន្ត​ខាង​មុខ ដៃ​កាន់​កាំ​បិត​យ៉ាង​ណែន​ ចង្អុលដាក់​អ្នក​​បើក​បរ​ដោយ​សារ​គាត់​ចត​រថយន្ត​នៅ​មុខ​ បាំង​ផ្លូវ​កន្លែង​លក់​ដូរ​របស់​គ្រួសារ Xiao Pang ក្នុង​ខេត្ត Xinjiang។

បើ​តាម​ប្រភព ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ គឺ​កាល​ពី​ខែ​មេសា​​ឆ្នាំ​មុន Pang ​ធ្លាប់​កាន់​បំពង់​ដែក​រារាំង​ប៉ូលិស ដើម្បី​ការ​ពារ​កន្លែង​លក់​ដូរ​របស់​ជីដូន​ម្ដង​ហើយ។ កុមារ​ Pang ​បាន​គំរាម​យក​កូន​កាំបិត​ចាក់​កង់​រថយន្ត ហើយ​ស្រែក​ខ្លាំង​ៗ​ថា "​អ្នក​មិន​អាច​ចត​នៅ​ទី​នេះ​បាន​ទេ! បើ​ចត ខ្ញុំ​នឹង​វាយ​អ្នក។" ចំណែក​អ្នក​ឈរ​មើល​មិន​បាន​ចេញ​ទៅ​បញ្ឈប់​ក្មេង​ឡើយ​ តែ​ផ្ទុយ​មក​វិញ​គេ​ឮ​សំឡេង​សើច។

ទោះ​ជា​បែប​នេះ​ក្ដី អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចិន​​ជា​ច្រើន​​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​អាកប្បកិរិយា​ក្មេង ​ខ្លាច​បន្ដ​​ប្រើ​ប្រាស់​ហិង្សា​ដោះ​ស្រាយ​បញ្ហា​​ពេល​ធំ​ឡើង៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឡេង ភារុណ