McGregor ​ចង់​វ៉ៃ​ជាមួយ​ Pacquiao ​បើ​មិន​បាន​វ៉ៃ​ជាមួយ​​ Floyd ​

  • 2017-04-21 09:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​ UFC កីឡាករ​ Conor McGregor​ ចង់​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​ឆ្នើម​អាស៊ី​ Manny Pacquiao ​បើ​សិន​ជា​ការ​ប្រកួត​​​ជាមួយ​ Floyd Mayweather ​មិន​អាច​កើត​ឡើង។

Conor McGregor​ (ឆ្វេង) និង​​ Manny Pacquiao (ស្តាំ)

McGregor ​សញ្ជាតិ​អៀរឡង់​ ​​​បាន​ខិត​ខំ​និង​ប្រកាស​ចង់​វ៉ៃ​ជាមួយ​​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Floyd ​រយៈពេល​៦​ខែ​មក​ហើយ​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ពួកគេ​នៅ​តែ​មិន​ទាន់​​ឈាន​ដល់​ដំណាក់​កាល​ព្រមព្រៀង​គ្នា​នៅ​ឡើយ​ទៀត។

Floyd Mayweather (ស្តាំ)

កីឡាករ​វ័យ​២៨​ឆ្នាំ ​បាន​​សរសេរ​​សារ​លើ​បណ្ដាញ​សង្គម​ Instagram ​ថា ​រូប​គេ​នៅ​តែ​ចាប់​​អារម្មណ៍​ចង់​សាក​ល្បង​ថ្វី​ដៃ​ប្រដាល់​សេរី​​ជាមួយ​ Floyd ​ដែល​​អាច​ជា​ការ​វ៉ៃ​ក្នុង​តម្លៃ​មួយ​ខ្ពស់​បំផុត ​​ប៉ុន្តែ​​បើ​ការ​រៀបចំ​នេះ​ មិន​​អាច​កើត​ឡើង​ទេ ​នោះ​រូប​គេ​​​ចង់​វ៉ៃ​ជាមួយ​កំពូល​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​ Pacquiao ​វិញ​ ឬ​កីឡាករ​ផ្សេងៗ​ទៀត៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​