U19 កម្ពុជា ​មិន​ខុស U23 ​នៅ​ពូល​ជាមួយ​ក្រុម​ខ្លាំង​ៗ

  • 2017-04-21 09:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​ជម្រើស​ជាតិ​កម្ពុជា ​ស្ថិត​នៅ​ពូល G ​ជាមួយ​ក្រុម​ហ្វីលីពីន, មីយ៉ាន់ម៉ា និងចិន ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ពី​ថ្ងៃ​ទី​៣១​ខែ​តុលា ​ដល់​៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

ដោយ​ពាន​រង្វាន់​មួយ​នេះ ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល​ទាំង​១០ ​យក​ក្រុម​កំពូល​ៗ​បូក​ជាមួយ​ក្រុម​លេខ​២​ដែល​ល្អ​ជាង​គេ ​ចំនួន​៥​ក្រុម​នឹង​ត្រូវ​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ មុន្នីរម្យ