ស្រី​ស្អាត​តារា​ថៃ ត្រៀម​មក​អង្រួន​ឆាកខ្មែរ ថ្ងៃ​អាទិត្យ​នេះ​ហើយ

  • 2017-04-21 10:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ដ៏​ស៊ិច​ស៊ី និង​ពោរពេញ​ដោយ​សមត្ថភាព​លើ​វិថី​សិល្បៈ​របស់​ប្រទេស​ថៃ កញ្ញា Pui Fai AF​នឹង​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ប្រ​គំ​តន្ត្រី «Anchor Fun Zone» របស់​ស្ថានីយ​ទូរ​ទស្សន៍​PNN​។

​ការសម្តែង​នៅលើ​ឆាក​ប្រគំ​តន្ត្រីនៅ​ថ្ងៃអាទិត្យ ទី​២៣ ខែ​មេសា នេះ កញ្ញា​នឹង​លើកយក​បទ​ច​ម្រៀង​ល្បីៗ​ជាច្រើន​បទ​របស់​កញ្ញា មក​បង្ហាញជូន​ប្រិយមិត្ត​ទស្ស​និក​ជន​កម្ពុជា​។ តារា​វ័យ​២៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​មួយ​ដួង​ដែល​មាន​រូបសម្បត្តិ​ស្រស់​ស្អាត មាន​ភាព​ស៊ិច​ស៊ី​យ៉ាង​ទាក់ទាញ និង​មាន​ទេពកោសល្យ​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ ដូចជា​ច្រៀង​ចម្រៀ​ង សម្តែង ពិធីការនី​ជាដើម​។

​ដោយឡែក​សម្រាប់​ការសម្តែង​នៅលើ​ឆាក​តន្ត្រី Anchor Fun Zone របស់​PNN នា​រាត្រី​ថ្ងៃអាទិត្យ​នេះ កញ្ញា​នឹង​នាំយក​នូ​វ​ស្ទីល​ថ្មី ប្លែក និង​ភាព​សប្បាយរីករាយ ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ទស្ស​និក​ជន​កម្ពុជា​មិន​ឲ្យ​ខកបំណង​ឡើយ​។

​ក្រៅពី​កញ្ញា Pui Fai AF ក៏​នៅមាន​វត្តមាន​តារា​ច​ម្រៀង​កម្ពុជា​របស់​យើង​ចូលរួម​ផងដែរ ដូចជា កញ្ញា សុខ សីឡា​លីន លោក វង់ តារា​រតនា និង លោក វ៉ាន់ ផល្លី​។ ​ ​កម្មវិធី​ប្រគំ​តន្ត្រី Anchor Fun Zone មាន​ផ្សាយ​ផ្ទាល់​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​វេលា​ម៉ោង ៨​រហូត​ទៅដល់​ម៉ោង​១០​យ​ប់ នៅលើ​កញ្ចក់​ទូរ​ទស្សន៍​PNN​តែ​មួយ​គត់​។ លោក​អ្នក​ក៏​អាច​ចូលរួម​ទស្សនា​ដោយផ្ទាល់ និង​សេរី នៅ​ស្ទូឌីយោ​របស់​PNN​ក្នុង​សង្កាត់​ព្រែក​ព្នៅ​៕ ​ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

https://www.facebook.com/PNNTVCambodia/videos/1462656400472744/​

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី