ឌីម៉ា ប្រើ​ពេល​៣​ទឹក​វាយ​មួយ​​កែងធ្វើ​ឲ្យ ក្រុងថេប ដេក​ស្អាត

  • 2017-04-21 13:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សុំ​សងសឹង​របស់​កីឡាករ​ថៃ ខុន​ ក្រុងថេប មិន​បាន​សម្រេច​ឡើយ បន្ទាប់​ត្រូវ​មួយ​កែង​​ចំ​មុខ​សន្លប់​ស្ដូក​ក្រោម​ស្នាដៃ នាគ​ខ្មៅ​ ឃីម​ ឌីម៉ា នៅ​មុន​នេះ​បន្តិច​លើ​សង្វៀន​ SEATV។

​កាល​ប្រកួត​លើក​ទី​១ ឌីម៉ា​​ចំណាយ​ពេល​៥​ទឹក​ទើប​វាយ ក្រុងថេប​សន្លប់​។​ តែ​នៅ​ជំនួប​ទី​២​នេះ​នាគ​ខ្មៅ​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​​នេះ ចំណាយ​កម្លាំង​​៣​ទឹក​ប៉ុណ្ណោះ អាច​ស៊ី​កីឡាករ​ថៃ ក្រុងថេប​បាន​យ៉ាង​ស្រួល។​ក្នុង​ទឹក​១​កីឡាករ​ទាំង​២​មិន​សូវ​សម្រុក​គ្នា​ប៉ុន្មាន​ទេ តែ​វាយ​និង​ទាត់​ចេញ​មួយ​​ៗ​ខ្លាំងៗ។ លុះ​ដល់​ទឹក​៣ អ្នក​ទាំង​ពីរ​បាន​ប្ដូរ​គ្នា រហូត​ដល់​ជិត​ចប់​ទឹក ឌីម៉ា​បាន​វាយ​មួយ​កែង​ចំមុខ ក្រុងថេប​​ធ្វើ​ឲ្យ​សន្លប់​ផ្កាប់​មុខ​តែ​ម្ដង៕​

វីដេអូ​នឹង​ដាក់​បន្តិចទៀត៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី