ស៊យ​ធំ! របួស​ Zlatan អាច​ឲ្យ​គេ​អវត្តមាន​​រហូត​ដល់​២០១៨ ​

  • 2017-04-22 01:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic ទំនង​ជា​អវត្តមាន​ពី​ទីលាន​វាល​ស្មៅ​រហូត​ដល់​ចុង​ឆ្នាំ​តែ​ម្ដង​ដោយ​សារ​តែ​ការ​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​។

ដំណឹង​ខាងលើ​​ផ្ដល់​ការ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​ដល់​លោក Jose Mourinho ដែល​កំពុង​ដឹកនាំ​ Manchester United ប្រជែង​ពាន​ Europa League និង​កៅអី​ UEFA Champions League សម្រាប់​រដូវ​កាល​ក្រោយ ហើយ​វា​ក៏​ជា​មន្ទិល​ផង​ដែរ​សម្រាប់​ក្លឹប​អង់គ្លេស​មួយ​នេះ​ក្នុង​ការ​​ពិចារណា​គួរ​ពន្យារ​កុងត្រា​​ Zlatan មួយ​​រដូវ​កាល​ទៀត​ឬ​អត់។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ ដែល​ស៊ុត​បញ្ចូល​ទី​បាន​២៨​គ្រាប់​នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​ជាមួយ​ United បាន​រង​របួស​ជង្គង់​ពេល​ប្រឹង​លោត​យក​បាល់​ហើយ​ធ្លាក់​មក​វិញ​ខុស​ជំហរ​ ក្នុង​ការ​ប្រកួត​ទល់​នឹង Anderlecht កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន