Ronaldo ប្រាប់​ Lewandowski ឲ្យ​ទៅ​លេង​នៅ Real Madrid

  • 2017-04-22 02:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ជួប​គ្នា​នៅ​ កម្មវិធី Champions League កាល​ពី​ពេល​កន្លង​ទៅ Cristiano Ronaldo បាន​​ប្រាប់​ Robert Lewandowski ថា​នៅ​ Real Madrid មាន​កន្លែង​ទំនេរ​សម្រាប់​រូប​គេ​ទៅ​លេង​ទីនោះ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី AS។

Ronaldo និង Lewandowski

ប្រភព​ដដែល​បាន​បន្ត​ថា ប្រធាន​ក្លឹប​យក្ស​​អេស្ប៉ាញ​លោក Florentino Pérez ក៏​បាន​និយាយ​ផ្ទាល់​ជាមួយ​សាមី​កីឡាករ​ និង​ក្រុម​គ្រួសារ​ផង​ដែរ។ យ៉ាង​ណា​ក៏ដោយ​ Lewandowski ទើប​តែ​បន្ត​កុងត្រា​ថ្មី​ជាមួយ Bayern Munich រហូត​ដល់​ឆ្នាំ​២០២១ ដែល​មាន​តម្លៃ​ ១៥​លាន​អឺរ៉ូ​ ក្នុង​មួយ​ឆ្នាំ​ធ្វើ​ឲ្យ​រូប​គេ​មាន​ថ្លៃ​ឈ្នួល​ខ្ពស់​​ជាង​គេ​នៅ Bundesliga។

ការ​ផ្ដល់​ប្រាក់​យ៉ាង​ច្រើន​ដល់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​គឺ ដោយ​សារ​តែ Bayern ចង់​ឃាត់​ទុក Lewandowski ពី​ការ​តាម​ទិញ​របស់​ក្លឹប​ធំ​នានា ពិសេស​គឺ Real Madrid នេះ​តែម្ដង៕

Lewandowski អបអរក្រោយស៊ុតចូលទី Real Madrid

គួរ​រម្លឹក​ថា Lewandowski បាន​ផ្ទេរ​ពី Dortmund ទៅ Bayern កាល​ពី​ ឆ្នាំ​២០១៤ ក្នុង​នោះ​បង្ហាញ​ខ្លួន​បាន​៩១​ប្រកួត​ ស៊ុត​បញ្ចូល​ទី​បាន ៧៣​គ្រាប់៕

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី