ផ្លូវការ! អ្នក​ចាត់​ការ​ Sevilla ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

  • 2017-04-22 09:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jorge Sampaoli អ្នក​ចាត់​ការ​ទូទៅ Sevilla នឹង​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​អាហ្សង់ទីន​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ខាង​មុខ​នេះ​ហើយ​។

Jorge Sampaoli

បុរស​វ័យ​៥៧​ឆ្នាំ​មាន​ភារកិច្ច​ត្រូវ​នាំ​ Sevilla ដណ្ដើម​កៅអី UEFA Champions League នៅ​រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​បច្ចុប្បន្ន​ពួក​គេ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​តារាង​ La Liga ខណៈ​ការ​ប្រកួត​នៅ​សល់ ៥​ប្រកួត​ទៀត​ទើប​បញ្ចប់។

Sampaoli​ នឹង​ដឹក​នាំ​ Sevilla ស្វាគមន៍​ Osasuna ក្នុង​​ប្រកួត​លីគ​​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ហើយ​បើ​តាម​ AS លោក​នឹង​ត្រូវ​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន​ប្រកាស​តែងតាំង​ជា​គ្រូ​បង្វឹក​ថ្មី​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា តែម្ដង៕

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម