សុភាពនារី​អស់​បារម្ភ រឿង​សម្ផស្ស​ស្បែក​មុខ ដងខ្លួន មិន​ស្អាត​ស្រស់ថ្លា បញ្ហា​ស្បែកក្បាល និង សក់​ជ្រុះ ជាមួយ​ផលិតផល​គ្មាន​ជាតិ​គី​មីនាំ​ចូលពី​បរទេស

  • 2017-04-23 01:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​រឿង​ស្បែក​មុខ​មិន​ស​ស្អាត​ មាន​មុន​ សក់​ជ្រុះ ឬ មិន​ស្រស់​ថ្លា​ ពេល​នេះ​លែង​ជា​បញ្ហា​ទៀត​ហើយ​ ធូលីប សាឡន& ​ដេស្ប៉ា មាន​សុទ្ធ​តែ​ផលិតផល​គ្មាន​ជាតិ​គីមី​នាំចូល​ផ្ដាច់​មុខ​ពី​បរទេស​អាច​ជួយ​បាន។

ក្នុង​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​ អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ ធូលីប សាឡន& ដេស្ប៉ា បាន​ឲ្យ​ដឹង​ថា​រាល់​សេវា​កម្ម​នៅ​ហាង​ថ្មី​នេះ​តែង​មាន​ការ​ពិនិត្យ​ត្រឹម​ត្រូវ​ដោយ​ឧបករណ៍​ទំនើប​ មុន​នឹង​ផ្ដល់​ជូន​ផលិតផល​ដល់​អតិថិជន​។

ធូលីប សាឡន&ដេស្ប៉ា មាន​ការ​ថែទាំ​ជា​ពិសេស​ពី​អ្នក​ជំនាញ​មកពី​បរទេស​ ដែល​មាន​បម្រើ​ជូន​ដូចជា​ សក់​ ក្រចក​ ស្បែក​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន​​។ អ្នក​គ្រប់​គ្រង​ទូទៅ​ខាងលើ​ បាន​ធ្វើ​ការ​ធានា​រាល់​ការ​មក​ទទួល​សេវា​កម្ម​នៅ​ហាង​លោក​ នឹង​ទទួល​បាន​ការ​ពេញ​ចិត្ត ភាព​ជឿជាក់​ ជាពិសេស​ទទួល​បាន​សម្រស់​ស្អាត មិន​ឲ្យ​ខក​បំណង​នោះ​ទេ។

CACI ​ ជា​ឧបករណ៍​​ព្យាបាល​មុខ​ ដោយ​មិន​វះ​កាត់​ព្យាបាល​ដោយ​ធម្មជាតិ​ CACI អាច​ពិនិត្យ​បាន​ថា​ ជួយ​បញ្ចូល​ជាតិ​ខូលេជេន​ មក​ពី​អង់គ្លេស​ រាល់​ផលិត​ផល​សុទ្ធ​តែ​នាំ​ចូល​ផ្ដាច់​​មុខ​ពី​បរទេស។ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ ផលិតផល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ រួម​ទាំង​កូន​ អាច​ប្រើ​ប្រាស់​បាន​ទាំង​ពីរ​នាក់​ទៀត​ផង។

រីឯ​ផលិតផល​ HATSUGA ជា​ផលិតផល​សម្រាប់​ព្យាបាល​ស្បែក​ក្បាល​និង​សក់​ វិភាគ​ស្បែក​ក្បាល​ ព្រម​ទាំង​ព្យាបាល​សក់​ជ្រុះ​ឲ្យ​ដុះ​ឡើង​វិញ​។ រាល់​ការ​មក​ទទួល​ការ​ថែ​ទាំ​ពី​ហាង​ ធូលី សាឡន&ដេ ស្ប៉ា ត្រឹម​​ចំនួន​ពី​៥ ដង​ទៅ​១០​ ធានា​ថា​ស្បែក​មុខ ឬ​សក់​ អ្នក​នឹង​មាន​ភាព​ស្រស់​ស្អាត​ជាក់​ជា​មិន​ខាន។​ ​

ធូលីប សាឡន&ដេស្ប៉ា មាន​ទីតាំង​នៅ​ផ្ទះ​លេខ​ ៧៣-៧៥ ផ្លូវ ២០០៤ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ទំនាក់ទំនង​លេខ​ទូរសព្ទ​ ០៧៧ ២០០​ ២០០​ និង​០១៦ ២០០​ ២០០​៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី