ជក់​ចិត្ត​! Chelsea ទម្លាក់​ Spurs ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ FA Cup

  • 2017-04-23 01:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ Chelsea ​បាន​យក​ឈ្នះ​ទៅ​លើ​​ក្រុម​ Totttenham Hotspur ៤-២​កាល​ពី​យប់​មិញ​នេះ​ក្នុង​ជំនួប​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ FA Cup នៅ​កីឡដ្ឋាន Wembley Stadium ​ក្រោម​​ការ​ទស្សនា​ផ្ទាល់​ចំនួន​​ ៨៦៣៥៥ នាក់។

​ការ​ប្រកួត​​ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​បាន​ត្រឹម​ ៥​នាទី Chelsea​ មាន​ឱកាស​​រក​បាន​មួយ​គ្រាប់​មុន​ដោយ​ការ​ទាត់​បាល់​ពិន័យ​យ៉ាង​ស្អាត​ពី​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ Willian។ ​ប៉ុន្តែ​​​ចូល​ដល់​នាទី​ទី​១៨ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​ Harry Kane ​បាន​តែត​​​យ៉ាង​ស្អាត​តាម​បាន​ស្មើ១-១។

​​ជិត​នឹង​បញ្ចប់​​វគ្គ​ទី​១​ទៅ​ហើយ ពោល​គឺ​​នាទី​ទី​៤៣ Chelsea​​ រក​បាន​មួយ​គ្រាប់​ទៀត​ដោយ​ការ​​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ​ប្រេស៊ីល​ខាង​លើ​ដដែល ​ដោយ​សារ​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង ​​Heung-Min Son ​បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ ​ចូល​ដល់​វគ្គ​ទី​២ ​ខ្សែ​បម្រើ​ឆ្នើម ​Bamidele Alli ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ Spurs ​ជា​លើក​ទី​២​នៅ​នាទី​ទី​៥២។

ការ​ប្រកួត​ឈាន​ចូល​នាទី​​ទី​៧៥ ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​បែលហ្សិក​របស់​​តោ​ខៀវ​ Eden Hazard ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​ ៣-២​ និង​គ្រាប់​បាល់​​ចុង​ក្រោយ​​របស់ ​Chelsea ​ រក​បាន​ដោយ​​​កីឡាករ Nemanja Matić នៅ​នាទី​៨០។ ​បញ្ចប់​ការ​ប្រកួត​ Chelsea ​យក​ឈ្នះ Totttenham Hotspur ៤-២ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ហើយ​​​​រង់​ចាំ​​​ក្រុម​ខ្លាំង​១​ក្នុង​ចំណោម​​​​ Arsenal ​​និង​ Man City ដែល​ត្រូវ​ប្រកួត​គ្នា​ម៉ោង​៩:០០​នាទី​យប់​នេះ​នៅ​កីឡដ្ឋាន​ ​Wembley Stadium​ របស់​អង់គ្លេស​នេះ​ដដែល​៕

ទស្សនា​វីដេអូ​​ការ​ប្រកួត​ Highlights ខាង​ក្រោម​៖​

​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​