រថយន្ត​ហោះ​របស់​ក្រុមហ៊ុន​ AeroMobileបាន​ដាក់​ឲ្យ​បញ្ជា​ទិញ​ហើយ​

  • 2017-04-23 03:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ពិព័រណ៍​ Top Marques Monaco supercar show ក្រុមហ៊ុន​ AeroMobile បាន​ដាក់​បង្ហាញ​រថយន្ត​ហោះ​ជា​លើក​ដំបូង ដែល​អាច​ហោះ​បាន​ក្នុង​ល្បឿន​ 224 mph។

មាន​ការ​ការ​រចនា​ផ្នែក​ខាង​ក្នុង​និង​គ្រឿង​បញ្ជា​នានា​ដូច​​ក្នុង​បន្ទប់​យន្តហោះ ការ​បើកបរ​នៅ​លើ​ដី​វា​អាច​រត់​​បាន​ល្បឿន​លឿន​បំផុត​ 100 mph (160kmh) និង​ក្នុង​អំឡុង​ពេល​ហោះ​ហើរ​អាច​ហោះ​បាន​ក្នុង​ល្បឿន​ 224 mph (360kmh)។

រថយន្ត​កូន​កាត់​នេះ​ត្រូវ​ចំណាយ​ពេល​ប្រហែល 3 នាទី ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ការ​បើកបរ​លើ​ដី​ ទៅ​ជា​រថយន្ត​ដែល​អាច​ហោះ​បាន​ ដោយ​ភ្ជាប់​មក​មុខងារ Auto-Pilot។

ក្រុមហ៊ុន​បាន​ដាក់​ឲ្យ​អតិថិជន​អាច​ធ្វើ​ការ​បញ្ជា​ទិញ​​មុន​បាន​ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​អាច​រង់ចាំ​រហូត​ដល់​ឆ្នាំ​ 2020។

ប្រភព៖ fossbytes   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា