Jellyពិត​ជា​ស្មាតហ្វូន​តូច​បំផុត​ក្នុង​លោក​មែន​ទេ?

  • 2017-04-23 04:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បង្កើត​ស្មាតហ្វូន​នេះ​ឡើង​មិន​បាន​អះអាង​ Jelly ជា​ស្មាតហ្វូន​តូច​បំផុត​ក្នុង​​ពិភពលោក​នោះ​ទេ តែ​វា​អាច​ជំនួស​តំណែង​ស្មាតហ្វូន​ដែល​បាន​ចេញ​មុន​ខ្លួន​នោះ​គឺ​ Posh Micro X។

ផ្ទុយ​ទៅ​វិញ​ Jelly ត្រូវ​បាន​គេ​សរសើរ​ថា​ជា​ស្មាតហ្វូន​តូច​បំផុត​ដែល​បាន​បញ្ចូល​បច្ចេកវិទ្យា 4G។

ទូរសព្ទ​នេះ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 ប្រភេទ​ស៊ីម​កាត​ពីរ​(Dual Sim) ថ្ម​ដែល​អាច​ដោះ​ដូរ​បាន​ និង​មាន​រន្ធ​ដោត​កាស​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​អោយ​កាន់​តែ​ច្បាស់៖ https://youtu.be/Gd3cyoZG3mQ

ប្រភព៖ imore   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា