ល្បិច​បើក​មុខងារ​ Dark Mode បង្កប់​លើ​ YouTube​​

  • 2017-04-23 04:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​អ្នក​រក​ឃើញ​ថា​លើ​ YouTube មាន​បង្កប់​មុខងារ​ពិសេស​មួយ​ឈ្មោះ​ថា​ "Dark Mode” ដែល​​មុខងារ​នេះ​​ធ្វើ​ឲ្យ​ផ្ទៃ​​​វិបសាយ YouTube ​ក្លាយ​ជា​ពណ៌​ខ្មៅ​ កាន់​តែ​ស្រួល​ភ្នែក​ពេល​​ទស្សនា​​វីដេអូ​នៅ​ពេល​យប់។ ខាង​ក្រោម​​បង្ហាញ​ពី​ការ​ដំណើរ​ការ​មុខងារ​បង្កប់​នេះ ៖

**បញ្ជាក់​ថា​ល្បិច​នេះ​ដំណើរ​ការ​តែ​នៅ​លើ Browser Chrome ប៉ុណ្ណោះ​​​​​​

@ ចូល​ទៅ​កាន់​ Developer Mode ដោយ​ចុច​ Ctrl + Shift + I ​សម្រាប់​លើ​ Windows ឬ​ចុច​ Option + Command + I សម្រាប់​ Mac

@ បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា​ Console ដូច​បាន​បង្ហាញ​ខាង​ក្រោម

@ ត​មក​ទៀត​កូពី​កូដ​​នេះ​ document.cookie="VISITOR_INFO1_LIVE=fPQ4jCL6EiE" ​ចូល​ក្នុង​ប្រអប់​រួច​ចុច​ Enter

@ ចុច​បិទ Developer Mode រួច​ធ្វើ​ការ​ Refresh ​វិបសាយ

@ បន្ទាប់​មក​ចុច​លើ​គណនី​របស់​អ្នក​នៅ​ផ្នែក​​លើ​ខាង​ស្ដាំ

@ ចុង​បញ្ចប់​ចុច​​ដំណើរ​ការ​មុខងារ​ Night Mode ជា​ការ​ស្រច​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង