គ្រូ​ប៉ូលិស​ថា ចាញ់​អាស៊ីអឺរ៉ុប​​យប់មិញ​ដោយ​សារ​​ស្មារតី

  • 2017-04-23 06:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នុត សូនី គ្រូ​បង្វឹក​ក្លឹប​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​​លើក​ឡើង​ថា​ ក្រុម​ខ្លួន​​បរាជ័យ​ក្រោម​ថ្វី​ជើង​ អាស៊ីអឺរ៉ុប ២-១ ​យប់​មិញ​ដោយ​សារ​​​ស្មារតី​​​​ខ្សែ​ការពារ​ជ្រួលច្របល់។

លោក នុត សូនី

​​ក្រុម​​ប៉ូលិស​បាន​បង្កើត​ឱកាស​នាំ​មុខ​មួយ​គ្រាប់​មុន​នៅ​​ដើម​វគ្គ​ទី​​១ ប៉ុន្តែ​ភាព​សប្បាយ​រីក​រាយ​របស់​ម្ចាស់​ផ្ទះ​មិន​បាន​ប៉ុន្មាន​ផង​ ក៏​ត្រូវ​ក្រុម​ភ្ញៀវ​តាម​បាន​ស្មើ​នៅ​នាទី​ទី​​​១៤ ដោយ​កីឡាករ​ Bisan Georg និង​បន្ថែម​គ្រាប់​បាល់​មាំ​មុខ​វិញ​នៅ​នាទី​​ទី​​៣​៦ ដោយ​កីឡាករ​ Gbenga។ ​​បញ្ចប់​ការ​ប្រកួត​ ប៉ូលិស ចាញ់​ អាស៊ីអឺរ៉ុប ២-១។

គ្រូ​បង្វឹក​ដែល​ទើប​ឡើង​កាន់​តំណែង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​បរាជ័យ​ដោយ​សារ​​ខ្សែ​ការពារ​ក្រុម​​របស់​ខ្លួន​មាន​ស្មារតី​ជ្រួលច្របល់​ពេក​នៅ​ពេល​​ឃើញ​ខ្សែ​ប្រយុទ្ធ​អាស៊ីអឺរ៉ុប​​កីឡាករ Gbenga និង Bisan Georg ​គ្រប់​គ្រង​បាល់។ យ៉ាង​ណា​ការ​បរាជ័យ​នេះ​លោក​គិត​ថា អាច​មក​ពី​កូន​ក្រុម​របស់​ខ្លួន​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ដើរ​លេង​ច្រើន​ ហើយ​​ហ្វឹកហាត់​ប្រមូល​កម្លាំង​មកវិញ​មិន​បាន​គ្រប់​គ្រាន់។

​ប៉ុន្តែ​​ទោះ​ការ​ត្រៀម​ខ្លួន​មិន​សូវ​បាន​ល្អ​លោក​មើល​ឃើញ​ថា កូន​ក្រុម​​របស់​ខ្លួន​បាន​ប្រឹងប្រែង​អស់​សមត្ថភាព​ទៅ​ហើយ។ ការ​ចាញ់​នេះ​​​អាច​មក​ពី​ក្រុម​របស់​ខ្លួន​​គ្មាន​សំណាង​ ទោះ​ប្រឹង​បង្កើត​ឱកាស​ច្រើន​ដង​យ៉ាង​ណា​ នៅ​មិន​អាច​ទម្លាយ​​សំណាញ់​ទី​អាស៊ីអឺរ៉ុប​បាន។

ក្រុម​ប៉ូលិស

ប៉ូលិស នឹង​ត្រូវ​តទល់​ជា​មួយ​ ណាហ្គាវើល នា​ការ​ប្រកួត​សប្ដាហ៍​ទី​ ៩​ នៃ​លីគ​កំពូល​កម្ពុជា​ថ្ងៃ​ទី​​២៩ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ស្តាត​ចាស់​វេលា​ម៉ោង ៣:០០ នាទី៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​