សេដ្ឋី​ចិន​ម្នាក់​បដិសេធ​ព័ត៌មាន​ ជា​​មិត្ត​ប្រុស​ថ្មី​របស់​ Taylor Swift

  • 2017-04-23 06:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Charles Zhang ដែល​ជា​អ្នក​បង្កើត​ និង​​CEO របស់​ក្រុម​ហ៊ុន​អ៊ីនធឺណិត​យក្ស​នៅ​ប្រទេស​ចិន​ឈ្មោះ​ Sohu បាន​បដិសេធ​ព័ត៌មាន​ដែល​ថា​លោក​កំពុង​តែ​ទាក់​ទង​ Taylor Swift។

បើ​យោង​ទៅ​តាម​ការ​ផ្សាយ​ផ្ទាល់ (Live Stream) មួយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ម្ចាស់​ក្រុម​ហ៊ុន​វ័យ​៥២​រូប​នេះ​ បាន​បញ្ជាក់​ថា​ លោក​មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​តារា​ចម្រៀង​អាមេរិក​រូប​នេះ​ទេ។ លោក​បាន​ថ្លែង​ដូច​នេះ​ថា៖ "វា​គ្រាន់​តែ​ពាក្យ​ចចាមអារ៉ាម ខ្ញុំ​គ្មាន​អារម្មណ៍​ជាមួយ​ស្ត្រី​បរទេស​ទេ"។

លោក​ព្រម​ទាំង​បន្ថែម​ទៀត​ថា​ លោក​មិន​ដែល​នឹង​​ស្គាល់​ Taylor Swift ទៀត​ផង។

ពាក្យ​ចចាមអារ៉ាម​នេះ​លេច​ទ្បើង​ពី​បណ្ដាញ​អ៊ីនធឺណិត​ដ៏​ធំ​ Weibo របស់​ចិន​ ដែល​បាន​និយាយ​ថា​ អ្នក​ចម្រៀង​លំដាប់​លេខ​១​របស់​អាមេរិក គឺ​កំពុង​តែ​ទាក់​ទង​ជាមួយ​នឹង​សេដ្ឋី​វ័យ​កណ្តាល​ជនជាតិ​ចិន​ម្នាក់។ ខណៈ​ដែល​​ជន​ជាតិ​ចិន​ខ្លះ​សន្មត​ថា​តារា​ចម្រៀង​នោះ​គឺ​ Taylor Swift​ ៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ ធារ៉ូ