Messi ស៊ុតចុងម៉ោងបន្តក្ដីសង្ឃឹម Barcelona ប្រជែងពាន La Liga

  • 2017-04-23 23:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បានហក់ទៅកាន់កំពូលតារាង La Liga វិញក្រោយផ្ដួលគូប្រជែង Real Madrid ៣-២ ក្នុងជំនួបយក្ស El Clasico យប់មិញ។

ចំពោះមុខអ្នកគាំទ្រប្រមាណ៨ម៉ឺននាក់នៅ Santiago Bernabeu ក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីនាំមុខបានមុននៅនាទី២៨ ដោយ Casemiro ប៉ុន្តែ Lionel Messi តាមស្មើបានវិញនៅ៥នាទីបន្ទាប់។ ចូលមកដល់តង់ទី២ Ivan Rakitic ស៊ុតជើងឆ្វេងពីចម្ងាយទម្លាយទី Navas ឲ្យ Barcelona នាំមុខ មុនពេលដែល Ramos ត្រូវពិន័យកាតក្រហមនៅនាទី៧៧។

លុះដល់នាទី ៨៥ Rodriguez ដែលប្ដូរជំនួស Benzema បានស៊ុតរំសាយគ្រាប់បាល់នាំមុខរបស់ Barcelona ប៉ុន្តែរៀបនឹងចប់ការប្រកួតទៅហើយ Messi បានក្លាយជាវីរបុរសស៊ុតចូលចុងម៉ោងយកឈ្នះ Real Madrid បានសម្រេច៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី