Arsenal ​ឡើង​ផ្ដាច់ព្រ័ត្រ​ FA Cup ​លើក​ទី​២០ ​ក្រោយ​ទម្លាក់​ Man City

  • 2017-04-24 01:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ​ Arsenal ​​​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cup ​​​លើក​ទី​២០ ​ជាប់​កំណត់ត្រា​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ បន្ទាប់​ពី​​ឈ្នះ​​ Manchester City ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ២-១ ​នៅ​កីឡដ្ឋាន​ Wembley ​កាល​ពី​យប់​មិញ។

Sergio Aguero ​បាន​ស៊ុត​ឲ្យ​ Man City ​​នាំ​មុខ​​មុន​ នៅ​នាទី​៦២ ​​មុន​ពេល​​ខ្សែ​ការពារ​ Nacho Monreal ​ស៊ុត​តាម​ស្មើ​ ​នាទី​៧១។ ​លុះ​ចូល​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ​តារា​ឆ្នើម​ Alexis Sanchez ​បាន​ស៊ុត​​ឲ្យ​កាំភ្លើង​ធំ​ Arsenal ​​​​ឈ្នះ​ ២-១ វិញ​​នៅ​នាទី​១០១ ​ហើយ​លទ្ធផល​នេះ​ បាន​បន្ត​រហូត​ចប់​ការ​ប្រកួត។

ដូច្នេះ​​ក្រុម​របស់​លោក​ Arsene Wenger ​​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ FA Cup ​ជាប់​កំណត់ត្រា​លើក​ទី​២០។ ​Arsenal ​ក៏​ជា​ក្រុម​​​​​ដែល​ឈ្នះ​ពាន​ FA Cup ​នេះ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ ពោល​គឺ​ពួកគេ​ធ្លាប់​​លើក​ពាន​១២​​ដង ​ស្មើ​គ្នា​នឹង​ក្រុម​បិសាច​ក្រហម​ Manchester United។

កាំភ្លើង​ធំ​ Arsenal ​នឹង​​ត្រូវ​ប៉ះ​តោ​ខៀវ​ Chelsea ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ ​នា​​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា​ខាង​មុខ​ នៅ​កីឡដ្ឋាន​​ជាតិ​អង់គ្លេស​ Wembley៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​