ធ្លាយ​រាង iPhone 8​ មាន​កម្រាស់​ក្រាស​ ​អេក្រង់​កោង​ ​និង​កាមេរ៉ា​ភ្លោះ​បញ្ឈរ

  • 2017-04-24 02:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​រូបភាព​ ៦​ ​សន្លឹក​ដែល​កំពុង​ចែកចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ​បាន​ឲ្យ​ដឹង​ថា​ ​iPhone 8​ ​អាច​មាន​កម្រាស់​ក្រាស​ជាង​ ​iPhone 7​ ​ហើយ​មាន​អេក្រង់​គ្មាន​គែម​ ​និង​កោង​ដែល​បង្ហាញ​រូប​ប្រភេទ​ ​2.5D។

iPhone 8​ ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​យ៉ាង​ពិសេស​ក្នុង​ទម្រង់​បញ្ឈរ​លើ​ក្រោម។ តួ​ខ្លួន​ខាង​ក្រោយ​ផលិត​ដោយ​ផ្ទាំង​កញ្ជាក់​ខ្មៅ​រលោង​ ​អម​ជា​មួយ​គែម​ជុំវិញ​អាលុយមីញ៉ូម​ដ៏​ភ្លឺ​ចិញ្ចាច។ គ្មាន​ប៊ូតុង​ ​Home​ ​ប្រភេទ​គ្រាប់​ចុច​ ​ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​ប៊ូតុង​បង្កប់​ក្រោម​អេក្រង់​ប្រភេទ​ ​AI។

បណ្ដា​រូបភាព​ទាំង​នោះ​ ​គឺ​បង្ហាញ​ដោយ​លោក​ ​Benjamin Geskin​ ​ដែល​ជា​អ្នក​រចនា​ផលិតផល​បច្ចេកវិទ្យា​ដ៏​ល្បី​ ​ហើយ​កាន់​តែ​ពិសេស​គាត់​ក៏​ជា​អ្នក​បញ្ចេញ​រូបរាង​ ​iPhone 7 Plus​ ​ពណ៌​ក្រហម​លើ​បណ្ដាញ​អ៊ីនធឺណិត​មុន​ ​Apple​ ​ផង​ដែរ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ