Mark និង​ Kimberly បង្ហាញរូបថើបគ្នាក្នុងទឹកយ៉ាងស្អិតល្មួត

  • 2017-04-24 02:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយ​ Mark Prin និង​ Kimberly ត្រូវបានឃើញថាជារឿយៗ តែង​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ និង​ពេល​វេលា​ផ្អែមល្ហែម​ជាមួយ​គ្នា​ ស្ទើរ​មិន​លួស​ពេល​។

ជាក់​ស្ដែង​កាល​ពី​ជាង​ ២​សប្ដាហ៍​មុន​ គូស្នេហ៍​មួយ​គូ​នេះ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ឯ​កោះ​ Phuket ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ យ៉ាង​មាន​ក្ដី​សុខ​ និង​បាន​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ជា​ច្រើន​ ទៅ​កាន់​អ្នកគាំទ្រ​លើ​ Instagram របស់​ពួក​គេ​ផង​ដែរ​។

ដោយឡែក​ លើក​នេះ​ Mark និង​ Kim បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ Madives វិញ​ម្ដង​។ ប៉ុន្តែ​ដំណើរ​លើក​នេះ​ពួកគេ​ទាំង​២​ ទៅ​ដើម្បី​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​ម៉ូដ​មួយ​តែ​ប៉ុណ្ណោះ​។ ភាព​ផ្អែមល្ហែម​ និង​ស៊ិចស៊ី​ត្រូវ​បាន​បង្ហាញ​ម្ដង​ទៀត​ ហើយ​ខ្លាំងជាងពេល​មុន​ៗ​ទៀត​ ជាពិសេស​រូប​ភាព​ថើប​គ្នា​ដ៏ស្និទ្ធស្នាលបំផុត ក្នុង​ទឹក​ ដែល​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​អ្នកមើលជា​ច្រើននាក់​៕

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម