បោះបង់ការងារចំណូលជាង៥ម៉ឺនដុល្លារ​ ដើរកម្សាន្ត១៤ប្រទេស​ក្នុងនោះក៏មក​កម្ពុជាដែរ

  • 2017-04-24 02:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​មួយ​គូ​បង្ហើប​ថា​ ពួក​គេ​បាន​បោះ​បង់​ការងារ​ប្រាក់ខែ​ខ្ពស់​​ចោល ដើម្បី​ធ្វើ​ដំណើរ​តាម​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក។

នាង Jennifer Raath អាយុ ២៥​ឆ្នាំ និង​ស្វាមី Rudolph អាយុ ២៧​ឆ្នាំ ​ដើរ​កម្សាន្ត​​ជាមួយ​គ្នា​បាន ១៤​ប្រទេស​ហើយ​ ចាប់​តាំង​ពី​រៀប​ការ​ក្នុង​ខែ​ធ្នូ​​ ឆ្នាំ២០១៦ មក។ គូស្នេហ៍​រស់​​នៅ​អាហ្វ្រិក​ខាង​ត្បូង​ស្បែក​ស​ទាំង​ពីរ​នេះ​ អាច​រក​ចំណូល​​បូក​ចូល​​គ្នា​បាន​ប្រមាណ​ជាង ៥១ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ពេល​ចេញ​ដំណើរ​កម្សាន្ត ពួក​គេ​បាន​យក​ផ្ទះ​ដាក់​ជា​ផ្ទះ​ជួល លក់​រថយន្ត និង​លុប​កិច្ច​សន្យា​សមាជិកភាព​កន្លែង​ហាត់​ប្រាណ ដើម្បី​សន្សំ​ប្រាក់​ឲ្យ​បាន ១៤០០០​ដុល្លារ​ផ្សេង​ទៀត​ក្នុង​រយៈពេល ៦ខែ។

លោក Rudolph ជា​អតីត​ប្រធាន​គម្រោង (Project Manager) និង​នាង Jennifer ជា​ប្រធាន​ដៃ​គូ​ផ្នែក​ទីផ្សារ​សម្រេច​​ចិត្ត​ថា ក្រុម​ហ៊ុន​ផ្ដល់​ថ្ងៃ​ឈប់​សម្រាកចំនួន ២០​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​កម្សាន្ត​ទេដូច្នេះ​ហើយ ពួក​គេ​សម្រេច​បោះ​បង់​ការ​ងារ​ និង​​ដើរ​កម្សាន្ត​វិញ។

នាង Jennifer និយាយ​ថា "​រឿង​ដ៏​លំបាក​បំផុត គឺ​ការ​បោះ​បង់​ការ​ងារ​ដែល​យើង​អាច​រក​ចំណូល​បាន​ប្រមាណ ៤,៥ ទៅ ៥,១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ តែ​អ្វី​ពួក​យើង​ចង់​បាន គឺ​ឃើញ​ពិភព​លោក​ឲ្យ​កាន់​តែ​ច្រើន។"

ប្រទេស​ទាំង ១៤​ ដែល​បាន​ឆ្លង​កាត់​ពេល​នេះ​មាន៖ អាហ្វ្រិកខាងត្បូង ម៉ូសំបិក ម៉ូរីសតាស (Mauritius ) អង់គ្លេស បារាំង អ៊ីតាលី ក្រូអាត ថៃ ឡាវ វៀតណាម កម្ពុជា ហ្វីលីពីន មីយ៉ាន់ម៉ា និង​ចិន។ នៅ​រយៈពេល​ ៤ខែ​ខាងមុខ ពួក​គេ​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ផ្សេង​​ទៀត៕

មីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា
ប្រាសាទស នៅថៃ
នៅឡាវ
ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
ទីក្រុងឡុងដ៏ ប្រទេស​អង់គ្លេស
ប្រទេសបារាំង
ចិន

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ