Kante ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស​

  • 2017-04-24 02:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

N'Golo Kante ត្រូវ​បាន​បោះ​ឆ្នោត​ជា​កីឡាករ​ល្អ​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស ឬ Professional Footballers' Association Player of the Year សម្រាប់​រដូវ​កាល​ ២០១៦-១៧។

N'Golo Kante

ខ្សែ​បម្រើ​មក​ពី Chelsea វ័យ២៦​ឆ្នាំ​ បាន​យក​ឈ្នះ​ Eden Hazard,​ Harry Kane, Romelu Lukaku, Zlatan Ibrahimovic និង​ Alexis Sanchez ដែល​សុទ្ធ​តែ​ជា​បេក្ខភាព​ប្រជែង​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ដ៏​ធំ​ខាង​លើ។ សម្រាប់​រដូវ​កាល​មុន​ Riyad Mahrez មក​ពី Leicester City គឺ​ជា​អ្នក​ឈ្នះ​ជើង​ឯក។

ដោយឡែក​ជ័យ​លាភី​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​បាន​ទៅ​លើ Dele Alli របស់​ Tottenham Hotspur ខណៈ​ Lucy Bronze របស់ Manchester City ជាប់​ជា​កីឡាការិនី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ហើយ​ Jess Carter របស់ Birmingham ឈ្នះ​ជា​កីឡាការិនី​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ៕

Dele Alli

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន