ឈិន ឡុងនិង​ Messi អាច​វិល​មុខ​ ពេល​ឃើញ​រូប​ក្រមួន​របស់​ខ្លួន​នៅ​ចិន

  • 2017-04-24 02:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ មាន​ការ​ដាក់​បង្ហាញ​រូប​ក្រមួន​របស់​បុគ្គល​ល្បី​ៗ​ជា​ច្រើន​មាន​ទាំង​តារា​ចិន និង​អ្នក​កីឡានៅ​ឧទ្យាន​ទឹក​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន។

ជា​រឿង​ហួសចិត្ត​មួយ ​ភ្ញៀវ​ដែល​បាន​ចូល​ទស្សនា​បាន​នាំ​គ្នាសើច និង​គិត​មិន​ចេញ​ ពេល​ដែល​ឃើញ​រូប​ក្រមួន​ទាំង​នោះ ព្រោះ​វា​​ដូច​ឆ្ងាយ​រវាង​មនុស្ស​ពិត​និង​រូប​ទាំង​នោះ​។ ជាក់​ស្ដែង​រូប​តារា​ចិន Fan Bingbing ត្រូវ​បាន​គេ​រៀបចំ​តាម​សំលៀកបំពាក់​ក្នុង​រឿង "មហិច្ឆតា​អ៊ូម៉ីនាង" ប៉ុន្តែ​មុខមាត់​មិន​ដូច​គ្នា​សោះ។ ឯ​រូប Jackie Chan និង ​ Messi វិញ​កាន់​តែ​យ៉ាប់ ទម្រង់​មុខ​និង​សក់​មិន​ស៊ី​គ្នាតែម្ដង។

នេះ​មិនមែន​ជា​លើក​ទី​១ទេ ដែល​ប្រទេស​ចិន​​មាន​ការ​រិះគន់​ចំពោះ​ការ​ធ្វើ​​រូប​ក្រមួន​​របស់​តារា​ល្បី ព្រោះ​កន្លង​ទៅ ក៏​មាន​ការ​សើច​ចំអក​ចំពោះ​រូប​ក្រមួន​ដ៏​អាក្រក់​​របស់ Fan Bingbing ដែល​មាន​ការ​ចែកចាយ​បន្ត​លើ​អ៊ីនធឺណិត​ជា​ច្រើនផង​ដែរ៕ ​

Messi
Donnie Yen
Jay Chou
Jack Ma
Kris Wu

​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី