​​ឱកាស​ពិសេស​!​ ការងារ​​ចំនួន​ ៣២៩ ​កន្លែង​កំពុង​រង់​ចាំ​លោក​អ្នក​

  • 2017-04-24 03:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​​ជា​​ឱកាស​​មួយ​ដ៏​ល្អ​​សម្រាប់​អ្នក​ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ​​ ​ព្រោះ​ឥឡូវ​នេះ​មាន​ក្រុម​ហ៊ុន​ធំ​ៗ​ចំនួន​៥​បាន​ផ្ដល់​ការងារ​ និង ​តួនាទី​ខុស​ៗ​គ្នា​ជាច្រើន​ ដែល​មាន​​រហូត​ដល់​​​​​ ៣២៩ ​កន្លែង​​ឯ​ណោះ​។​ ​​​​​​លោក​អ្នក​អាច​​​មក​ចូលរួម​​វេទិកា​ការងារ​នេះ​ ​ដោយ​ភ្ជាប់​មក​​​ជាមួយ​នូវ​ CVs​ ​ផ្ទាល់​ខ្លួន​​ ​ដើម្បី​​​​​ជួប​ និង ​ទទួល​បាន​ការ​សម្ភាសន៍​​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ទាំង​នោះ​​។​ ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​ ២៧ មេសា ២០១៧ ​ខាង​មុខ​នេះ​​​​ ចាប់​ពី​ម៉ោង​១ ដល់​ម៉ោង​ ៥ រសៀល​។​ ទី​តាំង​នៅ​ឯ​​ទី​ភ្នាក់​ងារ​​ជាតិ​មុខ​របរ​ និង ​ការ​ងារ​ ​ដែល​ស្ថិត​ក្នុង​បរិវេណ​​នៃ​ក្រសួង​ការ​ងារ​ ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាប់​របង​សកលវិទ្យាល័យ​ IFL ។​

​​

​​សម្រាប់​ព័ត៌មាន​បន្ថែម​ លោក​អ្នក​អាច​​ទំនាក់ទំនង​សួរ​បាន​​តាម​រយៈ​លេខ​ទូរស័ព្ទ​៖​ 077 232378 / 016 786655​

អត្ថបទ៖ ចន្ថា

ប្រភព៖ ទី​ភ្នាក់​ងារ​​ជាតិ​មុខ​របរ​ និង ​ការ​ងារ​