Messi ដោះអាវ​​អបអរ​ចំពោះ​មុខ​អ្នក​គាំទ្រ Real មាន​ន័យ​ដូចម្ដេច?

  • 2017-04-24 03:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ស៊ុត​ចូល​២គ្រាប់​ដ៏​សំខាន់​ក្នុង​ជំនួប​ El Clasico យប់​មិញ ​ពិសេស​គ្រាប់​ទី​ពីរ​ជា​គ្រាប់​ជ័យ​ជម្នះ​ចុង​ម៉ោង​ជួយ​ Barcelona បន្ត​ក្ដី​សង្ឃឹម​ដណ្ដើម​ពាន La Liga និង​ជា​គ្រាប់​ទី​៥០០​របស់​គេ​នៅ​ក្នុង​អាជីព​។

ភ្លាម​ៗ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ កីឡាករ​ល្បឿនលឿនសញ្ជាតិ​អាហ្សង់ទីន​បាន​រត់​សំដៅ​ទៅ​ជ្រុង​ម្ខាង​នៃ​​ទីលាន​ ហើយ​ដោះ​អាវ​បង្ហាញ​លេខ​​១០ និង​ឈ្មោះ Messiទៅ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ Real Madrid ជា​ច្រើន​ម៉ឺន​នាក់​ដែល​កំពុង​អង្គុយ​ទស្សនា ហើយ​យក​ដៃ​ចង្អុល​ទៅ​លើ​។

ការ​អបអរ​ដ៏​កម្រ​នេះ​ត្រូវ​បាន​សារព័ត៌មាន​អង់គ្លេស The Sun បកស្រាយ​ថា​ម្ចាស់​ជើងឯក​ Ballon d'Or ៥​សម័យ​កាល​ចង់​បង្ហាញ​ប្រាប់​ថា​ខ្លួន​គឺ​ជា​កីឡាករ​ល្អ​ផ្ដាច់​គេ​គ្រប់​ពេល​វេលា​ ឬ​គ្រប់​សម័យ​កាល​ "The greatest footballer of all time”៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន