Prius Prime ២០១៧​ ​បើកបរ​ជាង​ ​២០​ ​គីឡូម៉ែត្រ​ ​ស៊ីសាំង​តែ​ ​១​ ​លីត្រ

  • 2017-04-24 04:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវុធ​សម្ងាត់​ថ្មី​របស់​ ​Toyota​ ​គឺ​រថយន្ត​ពាក់​កណ្ដាល​អគ្គិសនី​ ​(Hybrid)​ ​ម៉ូដែល​ ​Prius Prime​ ​ឆ្នាំ​ ​២០១៧​ ​ដែល​មាន​រូបរាង​ដ៏​ទាក់ទាញ​ ​អម​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ជា​ពិសេស​សមត្ថភាព​សន្សំ​សំចៃ​ ​បើកបរ​បាន​ជាង​ ​២០​ ​គីឡូម៉ែត្រ​ស៊ីសាំង​តែ​ ​១​ ​លីត្រ។

រថយន្ត​នេះ ដំណើរការ​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​ ​៤​ ​ចំណុះ​ ​១,៨​ ​លីត្រ​ ​កម្លាំង​ ​៩៥​ ​សេះ​ ​ល្បឿន​អតិបរមា​ ​១៣៥​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង, ទំនាយ​កង់​មុខ, ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ត​តង់​ ​(CVT), ប្រព័ន្ធ​ហ្រ្វាំង​ចាប់​មិន​រេ​ឡាន​ ​(ABS)​ ​ហើយ​អាច​ដឹង​ពី​សម្ពាធ​ខ្យល់​ក្នុង​កង់​តាម​រយៈ​តាប្លូ​យ៉ាង​ងាយ​ស្រួល។

Prius Prime​ ​ឆ្នាំ​ ​២០១៧​ មាន​សុវត្ថិភាព​ខ្ពស់​ ​ក៏​ដូច​ជា​បច្ចេកវិទ្យា​សម្រួល​ការ​បើកបរ​ជា​ច្រើន​ដូច​ជា​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ ​មុខងារ​ទប់​ចង្កូត​មិន​ឲ្យ​ក្រឡាច់​ ​មុខងារ​ឲ្យ​រថយន្ត​ស្ថិត​ក្នុង​គន្លង​ផ្លូវ​យ៉ាង​ត្រឹមត្រូវ​ ​មុខងារ​ជំនួញ​ហ្វ្រាំង​ស្វ័យប្រវត្តិ​ ​និង​បំពាក់​ពោង​សុវត្ថិភាព​ ​៧​ ​កន្លែង​ពេញ​ផ្ទៃ​ក្នុង​រថយន្ត។

Prius Prime​ ​ឆ្នាំ​ ​២០១៧​ ​ដាក់​លក់​ក្នុង​តម្លៃ​ ​(បរទេស)​ ​ចាប់​ពី​ ​២៤ ៣៦០​ ​ដុល្លារ​ ​ដល់​ ​៣១ ០០០​ ​ដុល្លារ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម