ភាព​យន្ត​ខ្មែរ​ជា​ច្រើន​សម្ពោធ​ និង​ក្រុង​ពាលី​​បន្ត​បន្ទាប់​នៅ​ខែ​មេសា​នេះ​

  • 2017-04-24 07:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ភាព​យន្ត​​ភាគ​ និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​​ជា​ច្រើន​​រឿង​ ត្រូវ​បាន​ផលិត​ករ​​សម្ពោធ​ដាក់​បញ្ចាំង​​​នៅ​រោង​កុន​និង​ក្រុង​ពាលី​​ចេញ​ថត​ជា​បន្ត​បន្ទាប់​នៅ​ខែ​ចែត្រ​នេះ​។

ថ្ងៃ​នេះ​ Sabay នឹង​​ធ្វើ​ការ​បង្ហាញ​ជូន​​ខ្សែ​ភាព​យន្ត​ខ្មែរ​ទាំង​៤​រឿង​រួម​មាន​៖​

១​/ រឿង​ "​ជីវិត​នាង​រចនា​" ជា​ខ្សែ​ភាព​យន្ត​ភាគ​​បែប​កាច​កុង​ឌឺ​ដង​ដាក់​គ្នា​មិន​ចេះ​ចប់​រវាង​តួ​ឯក​ប្រុស​ និង​តួ​ឯក​ស្រី​ រវាង​លោក​ អ៊ុន សិទ្ធា និង​ កញ្ញា រីយ៉ា ត្រូវ​បាន​ប៉ុស្តិ៍​លេខ​៥​ ក្រុង​ពាលី​ចេញ​ថត​កាល​ពី​ថ្ងៃ​ទី​៣ ខែ មេសា ឆ្នាំ ២០១៧​ ។

២/ ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​បែប​កំប្លែង​សើច​តាំង​ពី​ដើម​​រហូត​ដល់​ចប់​កើត​ឡើង​ទៅ​លើ​អ្នក​ម្ដាយ​២​រូប​ តែង​តែ​រក​រឿង​ឈ្លោះ​គ្នា​ឥត​ឈប់​នោះ​គឺ​ស្រីតុ និង​នាង​ខ្ញុង​ក្នុង​រឿង​ "ស៊ុប​ភើ​ម៉ាំ​" ផលិត​កម្ម​មហា​ហង្ស​បាន​សម្ពោធ​​ នឹង​ដាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ មេសា ឆ្នាំ​ ២០១៧។

៣/ រឿង​ថ្មី​ជា​ស្នា​ដៃ​និពន្ធ​ដំបូង​របស់​នាយ​ គ្រឿន រឿង​ "ជួប​ស៊យ​" ត្រូវ​បាន​ផលិត​កម្ម​ Ld សម្ពោធ​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​​កាល​ពី​ថ្ងៃ​ទី​១០ ខែ មេសា ឆ្នាំ​២០១៧​។ រឿង​នេះ​ជា​ប្រភេទ​កំប្លែង​បែប​ស្ងួត​​ និង​ស៊យ​តាំង​ពី​ដើម​រហូត​ដល់​ចប់​របស់​នាយ​គ្រឿន​។

៤/ "ចម្ការ​ម្លប់​ស្នេហ៍​" ជា​ខ្សែ​ភាព​យន្ត​ភាគ​ទី​៧​ ដែល​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ បាន​ផលិត​ដោយ​ខ្លួន​ឯង​ផ្ទាល់​។ រឿង​នេះ​ត្រូវ​ក្រុង​ពាលី​ដំណើរ​ការ​ចេញ​ថត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ២០១៧ ដោយ​មាន​កញ្ញា យ៉ែម ស្រីពេជ្រ និង​ លោក ជា លាងឈែង​ ជា​តួ​ឯក​៕

អត្ថបទ៖ ឆុង ស៊ីណាន