យុវតី​ស្រលាញ់​វិស័យ​បច្ចេកវិទ្យា កុំ​ភ្លេច Women Techmakers ចុង​ខែ​នេះ​

  • 2017-04-24 08:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Google WomanTechmaker Hackathon ដែល​ប្រារព្ធ​ឡើង​ក្រោម​​ប្រធានបទ "គំនិតផ្ដូចផ្ដើម តាម​រយៈ​បច្ចេកវិទ្យា" ដែល​បើក​ទូលាយ​ឲ្យ​យុវវតី​ និង​យុវវ័យ​ដែល​ស្រលាញ់​ ចូលចិត្ត​គំនិត​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ចូល​រួម​ដោយ​សេរី។

រូបតំណាង

យុវតី​អាច​ជួបជាមួយ​ស្ត្រី​ចំនួន ៥ រូប ដែល​ពួកគេ​កំពុងបំរើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា ​នឹង​បាន​ស្ដាប់​ការ​ចែក​រំលែក​ពី​ការ​ជ្រើសយក​បច្ចេកវិទ្យា​ជា​ការងារ​ស្នូល​របស់​ពួកគេ។ ​តើអ្នកចង់​ដឹង​ថា ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទាំង​ ៥​ រូប​នេះ​មាន​​ឧបសគ្គ និង​​មាន​​ភាព​​ជោគជ័យ​​អ្វីខ្លះ​ ដែល​កើត​មាន​ចំពោះ​ពួកគេ អាច​​ចូល​រួម​​​បាន​​នៅ​​​មជ្ឍមណ្ឌល​សហ​ប្រតិបត្តិ​កម្ពុជា-កូរ៉េ (CKCC) ក្នុងកម្មវិធី Women Techmakers។

កាល​បរិឆ្ឆេទ​កម្មវិធី៖

  • ម៉ោង៖ ថ្ងៃទី ២៩ - ៣០ ខែ មេសា ឆ្នាំ ២០១៧។
  • ទីតាំង៖ មជ្ឍមណ្ឌល​សហប្រតិបត្តិកម្ពុជា-កូរ៉េ (CKCC)

ចុះឈ្មោះរួចហើយឬនៅ? សូមចុះឈ្មោះត្រង់នេះ សម្រាប់​ព័ត៌មាន​បន្ថែម​ក្រុមការងារ​នឹង​ចុះ​ផ្សា​យ​នៅ​ពេល​ក្រោយ៕

អត្ថបទ៖ រក្សា