Na-Eun សមាជិក​​ក្រុម​ Apink នឹង​លេច​មុខ​ជាតួស្រី​ក្នុង​បទថ្មីរបស់ PSY

  • 2017-04-24 07:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ព័ត៌មាន​មួយ​ដែល​គួរ​ឲ្យ​អបអរ​សាទរ​ ចំពោះ​តារា​ចម្រៀង​ក្រុម​ Apink និង​ជា​តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ Na Eun​ ក្នុង​ការ​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​តួ​ស្រី​ ក្នុង​បទ​ថ្មី​របស់​​​លោក PSY។

ថ្មី​ៗ​នេះ​ តារា​ចម្រៀង​ដែល​អង្រួន​ចិត្ត​អ្នក​គាំទ្រ​គ្រប់​វ័យ​​លោក​ PSY ទើប​តែ​បាន​ថត​វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន​ចប់​ នៅ​ក្នុង​ទី​ក្រុង​ម៉ាកាវ​ ប្រទេស​ចិន​។ តាម​ព័ត៌មាន​តួស្រី​ដែល​នឹង​សម្ដែង​ជាមួយ​ PSY ​ក្នុង​បទ​ថ្មី​នេះ​គឺ​ Na Eun តារា​ចម្រៀងដែល​មក​ពី​ក្រុម​ចម្រៀង​ Apink។

គួរ​រំលឹក​ផង​ដែរ​ថា​ បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទូទាំង​ពិភព​លោក​ របស់​តារា​ប្រុស​វ័យ​ ៣៩​ឆ្នាំ​រូប​នេះ​តែង​តែ​ត្រូវ​បាន​ ចូលរួម​សម្ដែង​ពី​តារា​ស្រី​ល្បីៗ​ជា​ច្រើន​ ដូចជា​បទ​ “Gangnam Style” សម្ដែង​ជាមួយ​ដោយ​ HyunA បទ​ "Gentleman” សម្ដែង​ជាមួយ​ដោយ​ Ga In និង​បទ​ “Daddy” សម្ដែង​ជាមួយ​ CL។

បទ​ចម្រៀង​ថ្មី​របស់​ PSY នេះ​សម្រាប់​ឆ្នាំ​ ២០១៧ នេះនឹង​ចេញ​នៅ​ថ្ងៃ​ទី​​០៨​ ខែ​ឧសភា​ ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី