Gigi Hadid ស្និទ្ធស្នាល​ជាមួយ​ Zayn Malik ​ក្នុង​ថ្ងៃ​ខួប​កំណើត​២២ឆ្នាំ​

  • 2017-04-24 08:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gigi Hadid បាន​ប្រារព្ធ​ពិធី​អបអរ​ថ្ងៃ​កំណើត​របស់​ខ្លួន​ជាមួយ​មនុស្ស​ពិសេស​របស់​នាង។

តារា​ Model ម្នាក់​នេះ​មាន​អាយុ​ ២២​ ឆ្នាំ​ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។ ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ពិសេស​របស់​នាង​ដែល​មាន​តារា​ល្បីៗ​ ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​ព្រម​ទាំង​សមាជិក​គ្រួសារ​ផង​ដែរ។

ប៉ុន្តែ​អ្វី​ដែល​ផ្អែម​ល្ហែម​ជាង​គេ​បង្អស់​នោះ​គឺ​រូប​ភាព​របស់​នាង​និង​សង្សារ​ Zayn Malik ដែល​នាង​បាន​បង្ហោះ​នៅ​លើ​ Instagram។ ដែល​មើល​ទៅ​នាង​ពិត​ជា​មាន​ភាព​រីករាយ​ណាស់៕

ចុះ​ប្រិយ​មិត្ត​វិញ​គិត​យ៉ាង​ណា​ដែរ​? តើ​គូ​ស្នេហ៍​មួយ​គូរ​នេះ​សម​គ្នា​ទេ???

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ