៦ យ៉ាង ធានា​កាត់បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ​លើ​ម៉ាស៊ីនត្រជាក់​ នៅ​ខែ​ក្ដៅ

  • 2017-04-24 08:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ុន្មាន​ថ្ងៃ​នេះ អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង សូម្បីតែ​ថ្ងៃ​ឈប់​សម្រាក​ប្រិយមិត្ត​មួយ​ចំនួន​មិន​ហ៊ាន​ចេញ​ក្រៅ​ឡើយ ។ សម្ងំ​នៅតែ​ក្នុង​ផ្ទះ​ចឹ​ង សម្រាប់​អ្នក​ដែល​មាន​ម៉ាស៊ីនត្រជាក់​ប្រាកដជា​មាន​ភាព​ងាយ​ស្រួល​ជា​ជាង​អ្នកប្រើប្រាស់​កង្ហារ តែ​ការ​ចំណាយ​ក៏​ច្រើន​ដែរ​ទៅលើ​វា ដោយសារ​អ្នក​ប្រើ​វា​ច្រើនជាង​មុន​។ ចឹង​ថ្ងៃនេះ Sabay នឹង​ប្រាប់​វិធី​ខ្លះៗ ដែល​អាច​កាត់បន្ថយ​ការ​ចំណាយ​បាន​មួយ​ចំ​នួន​ដែរ៖​

កុំឲ្យ​ពន្លឺ​ព្រះអាទិត្យ​ចាំង​ចូល​បន្ទប់​ដោយ​ផ្ទាល់៖ បើ​មាន​ពន្លឺ​ចូល​បន្ទប់​កាន់​តែ​ច្រើន ម៉ាស៊ីនត្រជាក់​នឹង​ធ្វើការ​កាន់តែ​យូរ និង​ខ្លាំង​ជាង​មុន​ដើម្បី​ឲ្យ​បន្ទប់​ត្រជាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ចំណាយ​លុយ​កាន់​តែ​ច្រើន​លើ​ថ្លៃ​ភ្លើង​។ គួរតែ​បិទ​បង្អួច រួច​ប្រើ​វាំង​ន​ន​មួយ​ជាន់​ទៀត​ដើម្បី​ការពារ​កុំ​ឲ្យ​កម្ដៅ​ចូល​មក​ដោយ​ផ្ទាល់​ពេល​ប្រើ​ម៉ាស៊ីនត្រជាក់។

បិទ​អ្វី​ដែល​មិន​ចាំ​បាច់៖ ដូចជា​អំពូល​ភ្លើង ទូរទស្សន៍​ជាដើម បើ​អ្នក​បើក​ចោល វា​មិន​ត្រឹមតែ​ស៊ី​ភ្លើង​ច្រើន​នោះ​ទេ វា​ថែមទាំង​បញ្ចេញ​កម្ដៅ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីនត្រជាក់​ធ្វើការ​កាន់​តែ​ខ្លាំង​ជាង​មុន ដើម្បី​ឲ្យ​សីតុណ្ហភាព​ក្នុង​បន្ទប់​ត្រជាក់។

​សម្អាត និង​ប្ដូរ​តម្រង​ជាប្រចាំ៖ មើល​ទៅ​វា​ដូចជា​ចំណាយ​លុយ​ច្រើន​បើ​ឧស្សាហ៍​ធ្វើ​បែប​នេះ តែ​បើ​តម្រង​ម៉ាស៊ីនត្រជាក់​កខ្វក់ វា​ធ្វើ​ឲ្យ​បញ្ចេញ​ខ្យល់​យឺត ដែល​ធ្វើ​ឲ្យ​ស៊ី​ភ្លើង​ជាង​មុន​ពី ១០-៣០% ហើយ​ម៉ាស៊ីនត្រជាក់​នឹង​ឆាប់​ខូច​។​

រក​ម៉ាស៊ីនត្រជាក់​ណា​ចំណាយ​តិច ហើយ​ឆាប់​ត្រជាក់​៖ បើ​មាន​ម៉ាស៊ីនត្រជាក់​មួយ​ដែល​ឆាប់​ត្រជាក់ ហើយ​ស៊ី​ភ្លើង​តិច​ជា​រឿង​មួយ​ល្អ​ណាស់។ សម្រាប់​ម៉ាស៊ីនត្រជាក់​របស់ Samsung ដែល​ប្រើ​បច្ចេកវិទ្យា 8 pole Digital inverter 2017 វិញ​មិន​ត្រឹមតែ​ជួយ​សន្សំ​សំ​ចៃ​ខ្លាំង​ទេ វា​ថែមទាំង​ឆាប់​ត្រជាក់​ដោយ​ចំណាយ​ពេល​តែ ១៨​នាទី ប៉ុណ្ណោះ​។

កុំ​បើក​ម៉ាស៊ីនត្រជាក់​ចោល​៖ ខែ​ក្ដៅ​ចឹង អ្នក​ខ្លះ​គិត​ថា​បើក​ម៉ាស៊ីនត្រជាក់​ចោល​ក្នុង​បន្ទប់​ល្អ ព្រោះ ពេល​មកពី​ក្រៅ​អាច​ត្រជាក់​បាន​ភ្លាម​ហ្មង តែ​បើ​ធ្វើ​ចឹង ចំណាយ​ភ្លើង​ច្រើន ហើយ​បើ​មនុស្ស​ភាគច្រើន​ធ្វើ​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​បរិយាកាស​កាន់តែ​ក្ដៅ​ជាង​មុន។

បិទ​ម៉ាស៊ីនត្រជាក់​ពេល​យប់​ជ្រៅ និង​ពេល​ព្រលឹម​៖ ពេល​ទាំង ២ នេះ ជា​ពេល​ដែល​អាកាសធាតុ​មិន​ក្ដៅ​ទេ ហើយ​ពេល​ខ្លះ​អាច​នឹង​ត្រជាក់​តិចៗ​ផង ចឹង​បើ​យើង​បិទ​វា​នៅ​ពេល​នេះ វា​នឹង​កាត់បន្ថយ​ថ្លៃ​ភ្លើង​បាន​មួយ​ចំនួន ហើយ​មិន​រំខាន​ដល់​ដំណេក​អ្នក​ឡើយ៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម