តោះ​! ​​អ្នក​បាក់​ទឹកចិត្ត​ដោយសារ​បញ្ហា​សម្រស់ស្ដាប់​បទនេះហើយ​នឹង​មាន​សង្ឃឹម​ឡើងវិញ

  • 2017-04-24 09:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដែល​អម​ដោយ​បទ​ចម្រៀង​ថ្មី​ពីរោះ​លន្លង់លន្លោច​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ពី​ជីវិត​ពិត​របស់​យុវតី​វ័យ​ក្មេង​ជា​ច្រើន​រូប​ដែល​បាន​រង​ការ​រើសអើង មាក់ងាយ​ពី​មនុស្ស​ជុំ​​វិញ​ខ្លួន បាក់​ទឹក​ចិត្ត​និង បាត់​បង់​ជំនឿ​ចិត្ត​លើខ្លួន​ឯង​​​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​តែ​មុខ​ឡើង​មុន​ខ្លាំង​បាត់បង់​សម្រស់ បាន​កំពុង​តែ​អង្រួន​បេះ​ដូង​មិត្ត​យុវវ័យ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ពិសេស​អ្នក​ដែលកំពុង​ជួប​បញ្ហា​នេះ​ដោយ​ផ្ទាល់ឲ្យ​រំភើប​រីករាយ​និង​មាន​ក្តី​សង្ឃឹម​​ឡើង​វិញ ​។​

ទាក់​ទាញ​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដល់​ម្លឹង ព្រោះ​អត្ថន័យ​បទ​ចម្រៀង​និង​ការ​សម្ដែងក្នុង​​​វីដេអូ​នេះ​គឺ​ ពិតៗ ដោយ​​មិន​​ត្រឹម​តែ​​រៀប​​រាប់​​ពី​​​កា​រ​លំបាក​នោះ​ទេ​ ថែម​​ទាំង​​បង្ហាញ​ពី​ដំណោះ​ស្រាយ​ដែល​ធ្វើឲ្យ​​ទីបំផុត​​ពួក​គេ​អាច​ទទួល​បាន​សម្រស់ និង​ជំនឿ​ចិត្ត​មក​វិ​ញ ។

កាន់តែ​ពិសេស​នោះ​គឺ តាម​រយៈ​ការ​​បញ្ហា​ជីវិត​​​នេះ ពួក​គេ​បាន​រក​ឃើញ​មិត្ត​យល់​ចិត្ត​ល្អ​ៗ​ជាច្រើន ហើយ​​​ថែមទាំង​បន្ត​ជួយ​អ្នក​កំពុង​ជួប​បញ្ហា​មុន​ជា​ច្រើនផ្សេង​​ទៀត​។

​កញ្ញា មូល មន្នី​និច ដែល​ជា​ម្ចាស់​ផលិតផល​គ្លី​មមី​​ ​បាន​ចែក​រំលែក​សារ​រំជួល​ចិត្ត​មួយ​ក្រោម​វីដេអូ​នោះ​ថា «​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ ជា​ភាសា​ដែល​ចេញពី​បេះដូង​ខ្ទេចខ្ទាំ​របស់​ខ្ញុំ ដែល​ធ្លាប់​បាន​ហែរ​ឆ្លង អស់​រយៈ​ពេល​៤​ឆ្នាំ​។ រូប​ខ្ញុំ​មិន​ស្អាត មិន​ឆ្លាត​ដូច​អ្នកដទៃ តែ​ខ្ញុំ​មាន​អ្វី​ដែល​អ្នក​ដទៃ​កម្រ​មាន នោះ​គឺ គ្រប់​ពេល​ជួប​ឧបសគ្គ ខ្ញុំ​មិន​ដែល​ចុះចាញ់ ...​ទី​បំផុត ខ្ញុំ​រើសយក​​សៀវភៅ​ហើយ​វា​ក៏​បាន​ក្លាយ​ជា​មិត្ត​ល្អ​បំផុត​​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​ជួប​បញ្ហា សៀវភៅ​ជួយ​ដោះស្រាយខ្ញុំ​ ។ គាត់​សួរ​ខ្ញុំ​រាល់ថ្ងៃ និច ចង់ ក្លាយ ជា អ្វី​? ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​ចេះ​ស្រលាញ់​នូវ​អ្វី​ដែល​ខ្លួន​មាន ដឹង​ពី​អត្ថ​ន័យ ខ្លួន​ទីពឹង​ខ្លួន មនុស្ស​ល្អ ក៏​ចាប់​ផ្ដើម​ចូល​មក​ក្នុង​ជីវិតខ្ញុំ​​។ »​

តោះ​! មើល​វីដេអូ​នេះ​បន្តិច​ទៅ ៖

​ប្រិយមិត្ត​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រមាណ ​២៥៤​ នាក់ក៏​បាន​ចូលរួម​យោបល់ និង​​គាំទ្រ​វីដេអូ​នេះដែរ ដោយ​ពួកគេ​បានលើកឡើង​​​ស្រដៀង​គ្នា​ថា ​៖​

គណនី Dara Samnang «ពេញចិត្ត​និង​បទ​​ចម្រៀង​នេះ​ណាស់ ខ្ញុំ​ក៏​ជាម​នុស្ស​ដែល​តែង​ជឿ​លើ​ក្តី​ស្រមៃ​ខ្លួនឯង​ដែរ មកដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​សម្រេច​បានទេ តែ​ខ្ញុំ​នៅ​តែ​មិន​បោះ​បង់​ដែរ ខ្ញុំ​តែង​បង្រៀន​ខ្លួនឯង​អោយ​ជឿ​លើ​ក្ដី​ស្រមៃ​ដែល​ខ្ញុំ​មាន ទោះ​ជុំវិញ​ខ្លួន​គ្មាន​អ្នក​ណា​គាំទ្រ​ក៏ដោយ​ អរគុណ សម្រាប់​ចម្រៀង​​មួយ​បទ​នេះ..»។

​គណនី Hon Dadream «​សៀវភៅ​សម្រាប់​មើល ការ​អនុមត្ត័​គឺ​ខ្លួន​យើង មិន​មែន​ចាំតែ​គេ​មក​ប្រាប់​ទើប​ក្រោក​នោះ​ទេ​ត្រូវ​ចងចាំ កុំ​ចាំ​ព្រេង​វាសនា​ឬ​ព្រហ្មលិខិត​ឲ្យ​សោះ​»។

​គណនី Lucky Fish «​ខ្ញុំ​ពិតជា​រំភើប​ចិត្ត និង​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​ការ​តស៊ូ​​ និង​ភាព​អត់ធ្មត់​របស់​ចែ​គ្លីមី ខ្ងុំ​ធ្លាប់​មា​នក្តី​ស្រមៃ​ថា​នឹង​មាន​ថ្ងៃ​ណា​មួយ​មាន​អភិនីហារ​របស់​ទេវតា ប្រទាន​ភាព​ស្រស់​ស្អាត​ឲ្យ​ដល់​អ្នក​ដែល​គ្នា​អស់​សង្ឃឹម ហើយ​ចេះតែ​មាន​ក្តី​ស្រមៃ​ ​ និង​សង្ឃឹមថា​ខ្លួន​នឹង​ស្អាត ..»៕

សម្រាប់​ព័ត៌មាន​បន្ថែមពីឱសថរុក្ខជាតិ​ព្យាបាល​មុនគ្លីមមី សូមចូលទៅកាន់ហ្វេសប៊ុក​ Gleamy Cambodia ​ ​ ​

អត្ថបទ៖ លីដា