ចេះ​មួយ​ក្បាច់​នេះ អាច​និយាយ​ទូរសព្ទ​និង​ប្រើ​អ៊ីនធឺណិត​ពេល​តែ​មួយ​ម៉ា​ឆ្ងាញ់

  • 2017-04-24 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ iPhone តែង​ជួប​ការ​លំបាក ប្រើ​អ៊ីនធឺណិត​មិន​កើត ខណៈ​កំពុង​និយាយ​ទូរសព្ទ។ តាម​ពិត​សម្រាប់ iPhone ស៊េរី​ខ្ពស់ៗ​ចាប់​ពី iPhone 5s ឡើង សុទ្ធ​តែ​មាន​មុខងារ Voice and Data ដែល​អាច​ឲ្យ​អ្នក​និយាយ​ទូរសព្ទ​ផង​និង​ប្រើ​អ៊ីនធឺណិត​ផង​ក្នុង​ពេល​តែ​មួយ​បាន។

ចូល​ទៅ​កាន់ Settings > Cellular > Cellular Data (បើក) > Cellular Data Options > Enable 4G នោះ​អ្នក​នឹង​ឃើញ៖

  • Off៖ សម្រាប់​បិទ​មុខងារ 4G ដោយ​ប្រើ​តែ 3G។
  • Voice & Data៖ មុខងារ​នេះ អាច​ឲ្យ​អ្នក​ប្រើ​អ៊ីនធឺណិត​អំឡុង​ពេល​និយាយ​ទូរសព្ទ។ ពេល​ជ្រើស​យក​មុខងារ​នេះ សេវា​នឹង​លោត​ទៅ​ជា 3G បើ​អ្នក​កំពុង​បើក​អ៊ីនធឺណិត​បណ្ដើរ និយាយ​ទូរសព្ទ​បណ្ដើរ។ បញ្ហា​គ្រាន់​ថា អ៊ីនធឺណិត​ដើរ​រាង​យឺត​បន្តិច តែ​ល្មម​អាច​លេង Facebook និង​បើកវិបសាយ​ល្មម​បាន។
  • Data Only៖ មុខងារ​នេះ​សម្រាប់​ទុក​ប្រើ​តែ​អ៊ីនធឺណិត​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​អ្នក​បាន​កំណត់​មុខងារ​នេះ និង​កំពុង​ប្រើ​អ៊ីនធឺណិត ស្រាប់​តែ​មាន​អ្នក​ខល​ចូល នោះ​មិន​អាច​ប្រើ​អ៊ីនធឺណិត​បាន​ឡើយ។ និយាយ​រួម​គឺ​មាន​មួយ​អត់​មួយ។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​ជ្រើស​យក​មុខងារ Voice & Data ទើប​អាច​ប្រើ​អ៊ីនធឺណិត ពេល​កំពុង​និយាយ​ទូរសព្ទ​បាន។

បញ្ជាក់៖ អ្នក​ចាំបាច់​ត្រូវ​ប្រើ​ស៊ីម​ប្រភេទ 4G ទើប​ដំណើរការ​អ៊ីនធឺណិត​រាង​លឿន។ សម្រាប់ iPhone ស៊េរី​ថ្មីៗ​ចាប់​ពី iPhone 6 ឡើង​មក អាច​នឹង​មាន​ទីតាំង​មុខងារ Cellular នេះ ខុស​គ្នា​តិចតួច តែ​ចាំ​បាច់​អ្នក​ត្រូវ​ចូល​ទៅ Settings > Cellular ហើយ​រក​មើល​មុខងារ Voice & Data ដូច​បាន​រៀបរាប់​ខាង​លើ៕

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម