សព​ភរិយា រិន សាវ៉េត បូជា ព្រលប់​នេះ

  • 2017-04-24 10:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​លោក រិន សាវ៉េត អ្នក​ស្រី គង់ សាវី ដែល​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក កាល​ពី​ម្សិលមិញ នឹង​ត្រូវ​ក្រុម​គ្រួសារ​ធ្វើ​ការ​បូជា​តាម​ប្រពៃណី​ព្រលប់​នេះ។

លោក ម៉ារ៉ា ប៊ុណ្ណា ដែល​បាន​ទៅ​ចូល​រួម​បុណ្យ​សព​ភរិយា​របស់​តារា​ចម្រៀង​ផលិតកម្ម​ហង្សមាស បាន​ប្រាប់ Sabay ពិធី​បូជា​សព​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ៧ និង​៣០នាទី​យប់​នេះ។ ដោយ​ឡែក កម្មវិធី​បុណ្យ ៧​ថ្ងៃ វិញ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

គិត​ត្រឹម​រសៀល​នេះ ក្រៅ​ពី​លោក ម៉ារ៉ា ប៊ុណ្ណា ក៏​នៅ​មាន​សិល្បករ​ផ្សេង​ទៀត ក៏​បាន​ទៅ​ចូល​រួម​ដែរ ក្នុង​នោះ​មាន​លោក មករា រដ្ឋ និង​លោក ឡេង ណាវ៉ាត្រា ចាងហ្វាង​ផលិតកម្ម Galaxy ក៏​បាន​ទៅ​ចូល​រួម​ដែរ។

រូបភាព៖ផ្ដល់​ដោយ​លោក ម៉ារ៉ា ប៊ុណ្ណា

អ្នក​ស្រី គង់ សាវី ភរិយា រិន សាវ៉េត ដំបូង​ឡើយ បាន​កើត​ជំងឺ​មហារីក​សុដន់ និង​បាន​ចូល​មក​សម្រាក​ព្យាបាល​លើក​ទី​១​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​កាល​ពី​ខែ​មីនា។ ក្រោយ​ពី​បាន​ប្រសើរ​បាន​ចេញ​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ក៏​បាន​មក​សម្រាក​ពេទ្យ​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី ០៩ មេសា។ ដោយ​សារ​ជំងឺ​បាន​រាល​ដល់​ខួរ​ក្បាល និង​សួត អ្នក​ស្រី​មិន​អាច​សង្គ្រោះ​បាន ក៏​បាត់បង់​ជីវិត​នៅ​ម៉ោង​៣ និង១០នាទី​ម្សិលមិញ។

មរណភាព​របស់​អ្នក​ស្រី បន្សល់​ទុក​កូន​ប្រុស​ម្នាក់​ដែល​ជា​ចំណង​ដៃ​ជាមួយ​លោក រិន សាវ៉េត៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម