Fabregas៖ "នៅ​លើ​​លោក​នេះ​ ​​កីឡាករ​ដែល​ល្អ​ជាង​ Hazard ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ”

  • 2017-04-24 11:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cesc Fabregas ​ខ្សែ​បម្រើ​ក្រុម​ Chelsea ​បាន​​លើក​ឡើង​ថា ​​នៅ​លើ​ពិភពលោក​នេះ​​កីឡាករ​ដែល​ល្អ​ជាង​​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ Eden Hazard ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ Lionel Messi ​របស់​ក្រុម​ FC Barcelona។

Eden Hazard ​អបអរ​ ពេល​ស៊ុត​ចូល​ក្រុម​ Spurs

កីឡាករ​ជម្រើស​ជាតិ​​បែលហ្សិក​ Hazard ​​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​រដូវ​កាល​នេះ​ ដោយ​រូប​គេ​ស៊ុត​ឲ្យ​ Chelsea ​សរុប​បាន​១៥​គ្រាប់ ​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​​ឈរ​កំពូល​តារាង​ Premier League ​និង​ទើប​ស៊ុត​ចូល​ក្រុម​ Tottenham Hotspur ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ FA Cup ​កាល​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ផង​ដែរ។

“សមត្ថភាព​របស់​ Hazard ​មាន​តែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​លើ​គាត់ ​ហើយ​យើង​ទាំង​អស់​គ្នា​ប្រាកដ​ជា​ស្គាល់​ច្បាស់​ហើយ​ ម្នាក់​នោះ​គឺ Messi។ ដើម្បី​ក្លាយជា​កីឡាករ​កំពូល​ម្នាក់​ ​ពេល​ខ្លះ​អ្នក​ត្រូវ​តែ​អាត្មានិយម​​ (ស៊ុត​ឲ្យ​បាន​ច្រើន)។ ខ្ញុំ​ធ្លាប់​ប្រាប់​ Hazard ​ច្រើន​ដង​មក​ហើយ​ថា ​​គាត់​ត្រូវ​តែ​រៀន​ធ្វើ​​អាត្មានិយម​ខ្លះ​ ហើយ​ព្យាយាម​ស៊ុត​​ឲ្យ​បាន​ច្រើន​ នោះ​គាត់​នឹង​អាច​ទទួល​បាន​កម្រិត​មួយ​ខ្ពស់​បំផុត ​ហើយ​នឹង​គ្មាន​នរណា​អាច​បញ្ឈប់​បាន”។ Fabregas ​បាន​បញ្ជាក់៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​