មិនធម្មតា! នៅ​វៀតណាម​មាន​សេវាអ៊ីនធឺណិត​ល្បឿន ១ Gbps

  • 2017-04-24 12:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​វៀតណាម​ឈ្មោះ​ FPT Telecom បាន​​ប្រកាស​ពី​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិត​មាន​ឈ្មោះ​ថា​ SOC ដែល​មាន​ផ្ដល់​អ៊ីនធឺណិត​ល្បឿន​លឿន​ដល់ ១ Gbps ឯណោះ។

ល្បឿន​ប៉ុណ្ណេះគឺជាល្បឿន​ដ៏​លឿន​ជាង​គេ​មួយ​ក្នុង​ប្រទេស​វៀតណាម ហើយ​ល្បឿន ១ Gbps នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​បទ​ចម្រៀង​មិន​ដល់​មួយ​វិនាទី, ប្រើពេលត្រឹម ៣ វិនាទី​ដើម្បី​ទាញ​យក​កម្មវិធី​ទូរទស្សន៍​មួយ​ភាគ, និង ប្រើ​ពេល​ត្រឹម ៨ វិនាទីដើម្បីទាញ​យក​វីដេអូ​កម្រិត HD 720p មួយ។ សេវាកម្ម​ដ៏​ពិសេសនេះនឹងមានបើកដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ទីក្រុង​ហូជីមិញ និង ទីក្រុង​ហាណូយ ចាប់​ពីថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០១៧ នេះ។

ផ្អែក​តាម​តួលេខ​ចុង​ក្រោយ​របស់ Akamai បាន​បង្ហាញ​ថា​គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ ល្បឿន​អ៊ីនធឺណិតជាមធ្យម​នៅ​ប្រទេស​វៀតណាម​មាន ៨,៣ Mbps។ ដូច​នេះ​កញ្ចប់​សេវាកម្ម SOC នឹង​មាន​ល្បឿន​លឿន​​ជាង​នេះ ១០០ ដង៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង