មិត្តស្រី​ Ronaldo ​ត្រូវ​ហាម​មិន​ឲ្យ​ជប់​លៀង​រហូត​ បន្ទាប់​ពី​ Real ចាញ់​ Barca

  • 2017-04-24 12:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Georgina Rodriguez ​មិត្ត​ស្រី​របស់​ Cristiano Ronaldo ​​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​​ធ្វើ​ពិធី​ជប់​លៀង​នៅ​ផ្ទះ​ CR7 ​ជា​រៀង​រហូត​​ ព្រោះ​យល់​ថា ​នាំ​ឲ្យ​មាន​សំណាង​អាក្រក់​ បន្ទាប់​ពី​​ក្រុម​ Real Madrid ​បាន​ចាញ់​ក្រុម​ FC Barcelona ​៣-២ ​​យប់​មិញ។

Ronaldo (ឆ្វេង)

ការ​ប្រកួត​ដ៏​ធំ​ El Clasico ​ក្រុម​ Real Madrid ​បាន​ចាញ់​ក្រុម​គូ​ប្រជែង​ធំ​ Barcelona ​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​៣-២ ធ្វើ​ឲ្យ​ការ​​ចង់​ឈ្នះ​​ពាន​ La Liga ​ជា​លើក​ដំបូង​របស់​ពួកគេ​តាំង​ពី​ឆ្នាំ​២០១២​មក ​កាន់​តែ​​​ព្រួយបារម្ភ​​​ខ្លាំង​ឡើង​វិញ។

កាសែត​ព័រទុយហ្គាល់ Correio da Manha ​បាន​ឲ្យ​ដឹង​ថា ​មុន​ប្រកួត​ធំ​នេះ​​ មិត្ត​ស្រី​ Ronaldo ​នាង​ Rodriguez ​បាន​រៀប​ចំ​ត្រៀម​​ពិធី​ជប់លៀង​ជាមុន​ ​ដោយ​រំពឹង​ថា ​Real ​នឹង​ឈ្នះ​ Barca។ ​ប៉ុន្តែ​នៅ​ពេល​លទ្ធផល​​ក្រុម​ស្តេច​ស​ចាញ់​ ​ហើយ​មិត្ត​ប្រុស​របស់​នាង​ខក​ចិត្ត​ខ្លាំង​ ដោយ​មិន​បាន​ស៊ុត​ចូល​ទី​ផង​នោះ​ ពិធី​ជប់លៀង​នោះ​​​ក៏​ត្រូវ​រំសាយ​ចោល​វិញ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ស្រី​ស្អាត​សញ្ជាតិ​អេស្ប៉ាញ​វ័យ​២២​ឆ្នាំ​រូប​នេះ​ ក៏​ត្រូវ​គេ​ហាម​មិន​ឲ្យ​រៀប​ចំ​ពិធី​ជប់លៀង​នៅ​ផ្ទះ​ Ronaldo ​ជា​រៀង​រហូត​ផង​ដែរ ព្រោះ​យល់​ថា​នាំ​ឲ្យ​​​មាន​សំណាង​​មិន​ល្អ៕

Georgina Rodriguez ​មិត្ត​ស្រី​ Ronaldo

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម
អត្ថបទថ្មី