Real ​​មើល​ឃើញ​បុរស​ម្នាក់​ ​​ដើម្បី​ជំនួស​តំណែង​ Zidane ​ហើយ

  • 2017-04-25 01:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ស្តេច​ស Real Madrid ​​បាន​សម្លឹង​ឃើញ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Joachim Low​​ ​ដើម្បី​ត្រៀម​​ជំនួស​តំណែង​​ Zinedine Zidane ​បើ​សិន​ជា​អ្នកចាត់ការ​សញ្ជាតិ​បារាំង​​ ​ដឹក​នាំ​ក្រុម​​ស្តេច​ស ​មិន​បាន​​​ឈ្នះ​ពាន​អ្វី​សោះ​រដូវ​កាល​នេះ។

Zinedine Zidane អ្នកចាត់ការ​ក្រុម​ Real Madrid បច្ចុប្បន្ន​

សារព័ត៌មាន​ AS ​បាន​ឲ្យ​ដឹង​ថា ​​កៅអី​របស់​ Zidane ​ក្តៅ​ឡើង​វិញ ​បន្ទាប់​ពី​ Real Madrid ​ភ្លាត់​ចាញ់​ Barcelona ​៣-២ ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​កាល​យប់​ថ្ងៃ​អាទិត្យ។ ហើយ​បើ​​ក្រុម​ស្តេច​ស ​បញ្ចប់​រដូវ​កាល​នេះ​ ដោយ​មិន​បាន​លើក​ពាន​ UEFA Champions League ឬ​លើក​ពាន​ La Liga ​ទេ​នោះ​ ​ក្លឹប​នឹង​បណ្តេញ​អ្នកចាត់ការ​វ័យ​៤៤​ឆ្នាំ​​រូប​នេះ​ ចេញ​ពី​តំណែង។

Joachim Low គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បច្ចុប្បន្ន

សេចក្ដីរាយការណ៍​ខាង​លើ​​បន្ថែម​ថា ​ថ្នាក់​ដឹក​នាំ​​​កំពូលៗ​របស់​ក្លឹប​ Real Madrid ​បាន​ត្រៀម​រួច​ហើយ​ ​ដោយ​ពួកគេ​ចង់​បាន​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Joachim Low ​ជា​គោលដៅ​ធំ​ទី​១ ខណៈ​ដែល​​អ្នកចាត់ការ​ Antonio Conte ​របស់​ក្រុម​ Chelsea ​និង​អ្នកចាត់ការ Mauricio Pochettino ​របស់​ក្រុម​ Tottenham Hotspur ​ជា​គោលដៅ​បន្ទាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម