ដឹង​ថា Ronaldo ​​ខឹង​បន្ទោស​នរណា​គេ ​ហើយ​និយាយ​អ្វី​ខ្លះ​អត់?

  • 2017-04-25 02:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​​​របស់​ក្រុម​ Real Madrid​ បាន​ច្រឡោត​ខឹង​នឹង​មិត្ត​រួម​ក្រុម​យ៉ាង​ខ្លាំង ​ដោយ​ទាត់​ស្មៅ​ ​និង​ស្រែក​គំហក​​ទៀត​ផង​ ពេល​ Lionel Messi ​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​​ក្រុម​ FC Barcelona ​ក្នុង​ប្រកួត​ El Clasico ​​​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

Cristiano Ronaldo ​​​របស់​ក្រុម​ Real Madrid​

Messi ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​បំផុត​ ដោយ​ស៊ុត​បាន​២​គ្រាប់ ជាពិសេស​ស៊ុត​គ្រាប់​ចុង​ម៉ោង​នាទី​៩០+២ ​ជួយ​ឲ្យ​ Barca ​ឈ្នះ។ ​១​គ្រាប់​ចុង​ម៉ោង​នោះ​ ក៏​ជា​គ្រាប់​បាល់​ទី​៥០០ ​របស់​គេ​នៅ​ក្រុម​ Barcelona ​ផង​ដែរ ​ខណៈ​ដែល​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ បាន​ដោះ​អាវ​បង្ហាញ​ឈ្មោះ​ដល់​អ្នកគាំទ្រ​ក្រុម​ Real Madrid ចំណែក​ឯ​​ CR7 ​​​បាន​បញ្ចេញ​កាយវិការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

សេចក្ដីរាយការណ៍​មួយ​បាន​ឲ្យ​​ដឹង​ថា ​Ronaldo ​បាន​ស្រែក​ថា "អ្នក​គួរ​តែ​បិទ​ឲ្យ​ជាប់!” ​ដែល​ការ​ស្រែក​នេះ​គឺ​​បន្ទោស​​ដល់​​​ខ្សែ​ការពារ​ ​Marcelo។

យ៉ាងណាក្ដី ​ក្រោយ​ចប់​ការ​ប្រកួត​ ​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​ ​ក៏​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ផង​ដែរ។ Marcelo ​បាន​ប្រាប់​ដល់​ Marca ​ថា៖ "វា​ជា​កំហុស​របស់​ខ្ញុំ...ខ្ញុំ​ព្រម​ទទួល​កំហុស​សម្រាប់​គ្រាប់​បាល់​១​គ្រាប់​នេះ (គ្រាប់​ចុង​ម៉ោង​របស់​ Messi)”៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​