មាន​ឯកសារ​សម្ងាត់​ចាក់​សោ​ទុក​ក្នុង Notes ប្រយ័ត្ន​អស់​រលីង​បោស​គូទ​ខោ

  • 2017-04-25 03:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ Notes លើ iPhone ជា​កន្លែង​រក្សា​កំណត់ត្រា​ផ្សេងៗ​ផ្ទាល់​ខ្លួន ដើម្បី​ជៀសវាង​ការ​ភ្លេច​ភ្លាំង​ដោយ​ប្រការ​ណា​មួយ។ ព័ត៌មាន​មួយ​ចំនួន​ដូចជា​ ព័ត៌មាន​ហិរញ្ញវត្ថុ ការ​កក់​ទំនិញ​លេខទូរស័ព្ទ​ឬ​ ពាក្យ​សម្ងាត់​ផ្សេងៗ​ អ្នក​ប្រាកដ​ជា​ចង់​ទុក​វា​ឲ្យ​មាន​សុវត្ថិភាព​ជាក់​ជា​មិន​ខាន ដូច្នេះ​ទើប​កម្មវិធី​ Notes​ នៅ​លើ iPhone, iPad, iPod Touch អាច​ឲ្យ​អ្នក​អាច​កំណត់​លេខ​សម្ងាត់​ឬ ប្រើ Touch IDដើម្បី​បន្ថែម​សុវត្ថិភាព​លើ​​កំណត់ហេតុ​ទាំង​នោះ។

អនុវត្ត​តាម​ការណែនាំ​ដូច​ខាង​ក្រោម​នេះ៖

  1. បើក​កម្មវិធី​ Notes​
  2. ចុច​លើ​កំណត់ត្រា​ដែល​អ្នក​បាន​សរសេរ​រួច
  3. ចុច​លើ​ប៊ូតុង Share (សញ្ញា​ព្រួញ​បាញ់ឡើងលើ)
  4. ចុច​លើ​រូប​សញ្ញា​សោ (Lock Note)
  5. បញ្ចូល​ពាក្យ​សម្ងាត់ (Password)។ ពាក្យ​សម្ងាត់​នេះ​ប្រើ​គ្រប់​កំណត់ត្រា​របស់​អ្នក
  6. បញ្ចូល​ពាក្យ​សម្ងាត់​ដូច​គ្នា​នេះ​ម្ដង​ទៀត​ដើម្បី​ផ្ទៀង​ផ្ទាត់ (Verify)
  7. បញ្ចូល Hint (ប្រសិន​បើ​ចាំបាច់)
  8. បើក Touch ID បើ​សិន​អ្នក​ចង់​ដោះ​សោ​ដោយ​ប្រើ​ម្រាម​ដៃ​ដើម្បី​ដោះ​សោ​បាន​លឿន​ និង​ងាយ​ស្រួល។ រួចរាល់ហើយចុច Done
  9. ចុច​លើ​រូប​សោ​នៅ​ខាង​លើ ក្បែរ ប៊ូតុង Share (រូប​សញ្ញាព្រួញ​បាញ់ឡើង​លើ) ដើម្បី​ចាក់សោ។ បើ​ចង់​បើក​មើល​កំណត់​ត្រា​ដែល​បាន​ចាក់សោនោះ ចុច​លើ​ឃ្លា View Note ហើយ​វាយ​លេខ​សម្ងាត់​ដែល​អ្នក​បាន​កំណត់ ឬ​ប្រើ Touch ID ក៏​បាន។

ចំណាំ៖ អ្នក​អាច​ប្រើ​ប្រាស់​មុខងារ​នេះ​បាន​លុះ​ត្រា​តែ​អ្នក​កំពុង​ប្រើ​លើ​ iPhone, iPad, iPod Touch ចាប់​ពី​ប្រព័ន្ធ​ប្រតិបត្តិការ 9.3 ឬ ជំនាន់​ក្រោយ​នេះ៕

ប្រភព៖ imore   ប្រែ​សម្រួល៖ ផាន់និត

អត្ថបទថ្មី