ខ្លាំង​បាត់! ប្ដូរ iPhone ទៅ​ជា​កូន​កុំព្យូទ័រ Mac ដោយ​ប្រើ​ឧបករណ៍​​តម្លៃ​តែ​ជាង ២០ដុល្លារ

  • 2017-04-25 04:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើ​ឧបករណ៍ W3 សម្រាប់​ Apple Watch ក្រុមហ៊ុន​ Elago ក៏​សម្រេច​បន្ត​ដាក់​បង្ហាញ​នូវ​ឧបករណ៍ M4 ជំនាន់​ក្រោយ​មួយ​ទៀត ដែល​អាច​ផ្លាស់​ប្ដូរ​ទូរស័ព្ទ​ iPhone ឲ្យ​ទៅ​ជា​កូន​កុំព្យូទ័រ​ Mac និង​មាន​អត្ថប្រយោជន៍​ល្អ​ៗ​ជា​ច្រើន​ផង​ដែរ​​។

M4 អាច​ត​ភ្ជាប់​ទៅ​ជាមួយ​ខ្សែ Lightning របស់​ iPhone អ្នក​ ដើម្បី​ឲ្យ​វា​​ប្រែ​ក្លាយ​ជា​កូន​កុំព្យូទ័រ​តូច​មួយ សម្រាប់​ទស្សនា​ខ្សែ​ភាពយន្ត​និង​ប្រើប្រាស់​ការ​ស្រាវ​ជ្រាវ​អ៊ីនធឺណិត​បាន​យ៉ាង​ឡូយ។

ឧបករណ៍​បញ្ឈរ​ M4 បាន​បង្កើត​ឡើង​ ក្រោម​លោហៈ​ធាតុ​ជាតិ​ស៊ីលីកូន ដើម្បី​ទប់ស្កាត់​ការ​ខូចខាត​ដល់​ iPhone ហើយ​លក្ខណៈ​សម្បត្តិ​ពិសេស​មួយ​ទៀត គឺ​វា​ផ្ដល់​នូវ​ទម្ងន់​ខ្លួន​ល្មម​ដែល​អាច​មាន​ជំហរ​ឈរ​លើ​ផ្ទៃ​ទីតាំង​ណា​មួយ​បាន​យ៉ាង​ងាយ​ស្រួល​។​​​​ វា​អាច​ប្រើ​បាន​ជាមួយ iPhone 6/6s និង iPhone 7 ។

អ្នក​​អាច​រក​ទិញ​ឧបករណ៍​នេះ​បាន​តាម​រយៈ​គេហទំព័រ​លក់​ទំនិញ​អនឡាញ Amazon នៅ​តម្លៃ ៣៤,៩៩ ដុល្លារ​ឫ​ទិញ​ផ្ទាល់​ពី​ក្រុមហ៊ុន​នៅ​តម្លៃ ២៤,៤៩ ដុល្លារ។

អត្ថបទ៖ ផាន់និត