មាន​តូប​តូច​១​​លក់​ផ្កា​នៅ​ផ្សារ​ធំ​ថ្មី​​ អាច​រក​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ​

  • 2017-04-25 06:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ត្រឹម​តូច​មួយ​ ​លក់​ផ្កា​ចម្រុះ​គ្រប់​ប្រភេទ គ្រប់​កម្ម​វិធី ​នៅ​ផ្សារ​ធំថ្មី ​អ្នក​ស្រី បុប្ផា ​អាច​រក​ប្រាក់​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ។

អ្នក​ស្រី​ បុប្ផា ​អាជីវករ​លក់​ផ្កា នៅ​ផ្សារ​ធំ​ថ្មី​

អ្នក​ស្រី​ បុប្ផា ​អាជីវករ​លក់​ផ្កា នៅ​ផ្សារ​ធំ​ថ្មី​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រាប់​ Saby ថា​ជា​ទូទៅ​ក្នុង​ថ្ងៃ​ធម្មតា អ្នក​ស្រី​អាច​រក​ចំណូល​បាន​ជា​មធ្យម​ ៤០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ ​ដោយ​ឡែក​ប្រសិន​បើ​មាន​កម្មវិធី​ច្រើន ឬ​ចំ​ថ្ងៃ​និស្សិត​ទទួល​សញ្ញាបត្រ​ជាដើម ​អ្នក​ស្រី​អាច​លក់​បាន​រហូត​ទៅ​ដល់​ ៨០០​ដុល្លារ ​ទៅ ១០០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

អ្នក​លក់​ផ្កា​សម្ដី​រួសរាយ​រាក់​ទាក់​រូប​នេះ ​បន្ត​ទៀត​ថា ចំណូល​ដែល​រក​បាន​ច្រើន​បំផុត​គឺ​ក្នុង​រដូវ​បុណ្យ​ទាន ដូចជា​ចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ​ អាច​កើន​ទៅ​ដល់​ ៣០០០ ទៅ​ ៤០០០​ដុល្លារ​ឯណោះ ព្រោះ​មាន​អ្នក​កុម្ម៉ង់​ច្រើន​ជាង​ថ្ងៃ​ធម្មតា​។ ដូច្នេះ​ហើយ​មិន​ថា​តែ​ថ្ងៃ​ធម្មតា​ បុណ្យ​ទាន មុខ​របរ​លក់​ផ្កា​នេះ​មិន​សូវ​ប្រឈម​នឹង​ហានិភ័យ​ប៉ុន្មាន​នោះ​ទេ នៅ​តែ​មាន​តម្រូវ​ការ​ជា​ប្រចាំ ​ហើយ​ចំពោះ​ប្រាក់​ចំណេញ​សុទ្ធ​វិញ​ អ្នកលក់ផ្ការូបនេះប្រាប់​ថា អាច​ដល់ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ​។

អ្នក​ស្រី បុប្ផា ប្រាប់​ទៀត​ថា ចំពោះ​អតិថិជន​វិញ មាន​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ជា​ពិសេស​អ្នក​មានកម្រិត​ជីវភាព​ធូរធារ​តែង​ទិញ​ផ្កា​ម្ដងៗ​អស់​រាប់​រយ​ដុល្លារ​ឯណោះ។ ​អ្នក​ស្រី​ប្រាប់​ទៀត​ថា ចំពោះ​តម្លៃ​វិញ​មាន​គ្រប់​កម្រិត​អាស្រ័យ​ទៅ​លើ​ប្រភេទ​ផ្កា ជាក់​ស្ដែង​កន្ត្រក​ផ្កាឈូក​​១​កន្ត្រក​តម្លៃ ចាប់​ពី​ ១៥ដុល្លារ​ឡើង​ទៅ​៕​​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម