Osasuna តម្រូវ​ឲ្យ​បង្កើត​ឈុត​ថ្មី​មួយ​សម្រាប់​លេង​ជាមួយ Barcelona

  • 2017-04-25 06:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Osasuna ត្រូវ​តម្រូវ​ឲ្យ​បង្កើត​ឈុត​ថ្មី​មួយ​ខុស​ពី​ឈុត​ទាំង​ពីរ​របស់​ពួក​គេ​សម្រាប់​លេង​ជាមួយ Barcelona នៅ​ការ​ប្រកួត La Liga សប្ដាហ៍​នេះ​ក្នុង​​ទឹកដី​ Nou Camp។

ការប្រកួតជើងទីមួយនៅទឹកដី Osasuna

មូលហេតុ​នៃ​ការ​បង្កើត​ឈុត​ថ្មី​ដាច់​ដោយ​ឡែក​ត្រូវ​មន្ត្រី​លីគ​កំពូល​អេស្ប៉ាញ​បក​ស្រាយ​ថា​ដោយ​សារ​ឈុត​ទាំង​ក្នុង​និង​ក្រៅ​ដី​របស់ Osasuna នៅ​រដូវ​កាល​នេះ​មាន​ពណ៌​ស្រដៀង​គ្នា​ទៅ​នឹង​ឈុត​ក្នុង​ដី​របស់​ Barcelona ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បែកចែក​ពេល​ក្រុម​ទាំង​ពីរ​រត់​លើ​ទីលាន​ប្រកួត។

Barcelona បាន​ប្រើ​ឈុត​ក្រៅ​ដី​ពណ៌​បៃ​តង​របស់​ខ្លួន​ពេល​លេង​នៅ​ទឹកដី Osasuna ដែល​កាល​ណោះ​ពួក​គេ​យក​ឈ្នះ ៣-០ ហើយ​ពួក​គេ​នឹង​ប្រកួត​ឈុត​ក្រហម​លាយ​ខៀវ​ក្រមៅ​នៅ​ការ​ប្រកួត​យប់​ថ្ងៃ​ពុធ​ស្អែក​នេះ។​ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ឈុត​ថ្មី​របស់​ Osasuna ​នឹង​មាន​ពណ៌​ទឹកក្រូច​៕

ឈុតក្រៅដី
ឈុតក្នុងដី
ឈុតបង្កើតថ្មីពណ៌ទឹកក្រូច

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន