Sony ចេញ​ទូរសព្ទ​ធូរ​ថ្លៃ​ពីរ​ម៉ូដែល​ទៀត អាច​កុម្ម៉ង់​បាន​ពី​ឥឡូវ​នេះ

  • 2017-04-25 07:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ក្រុមហ៊ុន Sony បាន​ចេញ​ទូរសព្ទ Xperia XZs ឥឡូវនេះ​ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ចាប់​ផ្ដើម​លក់​ស្មាតហ្វូន​ថ្មី​ធូរ​ថ្លៃ​ចំនួន​ពីរ​ម៉ូដែល​ផ្សេង​ទៀត​គឺ Xperia XA1 និង Xperia L1 នៅ​ទីផ្សារ​អាមេរិក ។

Xperia L1 អតិថិជន​អាច​បញ្ជា​ទិញ​មុន​បាន​ពី Amazon ក្នុង​តម្លៃ 199.99 ដុល្លារ និង​ចាប់ផ្តើម​ចែកចាយ​លក់​នៅ​ដើម​ខែ​ឧសភា។ សម្រាប់​ Xperia XA1 អាច​បញ្ជា​ទិញ​តាម​រយៈ​ក្រុម​ហ៊ុន Amazon, B&H, Best Buy, Fry និង​អ្នក​លក់​រាយ​ផ្សេង​ទៀត​ក្នុង​តម្លៃ 299.99 ដុល្លារ។

ទូរសព្ទ​ទាំង​ពីរ​នេះ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7 Nougat ចេញ​ពី​ប្រអប់​។ វា​​អាច​ប្រើ​បាន​ជា​មួយ​សេវា​ក្រុមហ៊ុន AT & T និង T-Mobile ប៉ុន្តែ​មិន​បាន​ជា​មួយ​នឹង​ក្រុមហ៊ុន Verizon និង Sprint នោះ​ទេ។

Xperia L1 មាន​ទំហំ​អេក្រង់​ 5.5 អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 720p ធំ​ជាងXperia XA1​ មាន​ទំហំ​អេក្រង់​ត្រឹម​តែ 5 អ៊ីញ​ អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ 720p។

ទោះ​ជា​យ៉ាង​ណា​ Xperia XA1 បាន​បំពាក់​នៅ CPU ប្រសើរ​ជាង​មុន​ប្រភេទ octa-core MediaTek Helio P20 អង្គ​ចងចាំ​ 3GB និង អង្គ​ផ្ទុក​ទិន្នន័យ 32 GB។ Xperia L1 មាន​ CPU ត្រឹម​តែ quad-core MediaTek MT6737T អង្គ​ចងចាំ​ 2GB និង អង្គ​ផ្ទុក​ទិន្នន័យ 16 GB។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម