នារីអ៊ីតាលី ខំធ្វើការ២ឆ្នាំ យកលុយ​មករៀបការ ជាមួយ​បុរសឥណ្ឌូនេស៊ី ស្គាល់គ្នា​តាម Facebook

  • 2017-04-25 08:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជនជាតិ​អ៊ីតាលី​វ័យ​ក្មេង​ម្នាក់ បាន​ខិតខំ​ធ្វើ​ការ​សន្សំ​លុយ អស់​រយៈពេល​២​ឆ្នាំ រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​រៀបការ​ជាមួយ​បុរស​ម្នាក់ ដែល​នាង​បាន​ស្គាល់​តាម​រយៈ​បណ្តាញ​សង្គម Facebook។

នាង lass Ilaria (កណ្តាល)

នារី​ខាង​លើ​មាន​ឈ្មោះ​ថា lass Ilaria និង​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​នោះ ឈ្មោះ Dzulfikar រស់​នៅ​ក្នុង​តំបន់ Batang ខេត្ត Central Java បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហា​ជាមួយ​គ្នា នៅ​លើ​បណ្តាញ​សង្គម Facebook រហូត​ដល់​យល់​ព្រម​រៀបការ​ទៀត​ផង។

«ខ្ញុំ​បាន​សន្សំ​លុយ​អស់​រយៈ​ពេល ២​ឆ្នាំ​ហើយ ដែល​រក​បាន​ពី​ការងារ​នៅ​ឯ​រមណីយដ្ឋាន​មួយ​កន្លែង ក្នុង​ប្រទេស​អ៊ីតាលី ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី»។ នេះ​បើ​តាម​សម្តី នាង lass ប្រាប់​ទៅ​កាន់​សារព័ត៌មាន The Jakarta Post។

នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា នាង Ilaria ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់ តំបន់ Batang រួច​ឆ្ពោះ​បន្ត​ទៅ​ផ្ទះ​អនាគត​ស្វាមី​របស់​នាង ក្នុង​ភូមិ Tragung ស្រុក Kandeman។ វត្តមាន​របស់​ជនបរទេស​រូប​នេះ បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ស្រុក​យ៉ាង​ខ្លាំង រហូត​ដល់​ប្ដឹង​ប៉ូលិស​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា លោក Dzulfikar បាន​ពន្យល់​ប្រាប់​ពី​ទំនាក់ទំនង​របស់​ពួក​គេ និង​អរគុណ​ដល់​បណ្ដាញ​សង្គម ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​មួយ​នេះ​អាច​កើត​ឡើង និង​សង្ឃឹម​ថា​ស្នេហា​របស់​ពួកគេ នឹង​អាច​ឈាន​ដល់​អាពាហ៍ពិពាហ៍៕

ប្រភព៖ Stomp   ប្រែ​សម្រួល៖ សេង ឡុង