កូរ៉េខាងជើងធ្វើសមយុទ្ធយោធាបាញ់​កាំភ្លើងទ្រង់ទ្រាយ​ធំ ខណៈនាវាមុជទឹក​អាមេរិកទៅក្បែរ

  • 2017-04-25 08:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អង្គារ​​នេះ​ប្រទេស​កូរ៉េខាងជើង​បាន​ប្រារព្ធ​ខួប​កង​ទ័ព​លើក​ទី​ ៨៥​ឆ្នាំ ដោយ​មាន​​បាញ់​សាកល្បង​កាំ​ភ្លើង​ធំ​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន ស្រប​ពេល​​នាវាមុជទឹក​អាមេរិក​ទៅ​ដល់​កំពង់ផែ​​កូរ៉េ​ខាង​ត្បូង​ព្រឹក​នេះ។

រូបភាព​ផ្តល់សិទ្ធិ​ដោយ Reuters

ការ​មក​ដល់​នាវាមុជទឹក​អាមេរិក​នេះ ​គឺ​សម្រាប់​ត្រៀម​ធ្វើ​សម​យុទ្ធ​ជើង​ទឹក​ជាមួយ​កូរ៉េខាងត្បូង​ឆាប់​ៗ។ ការ​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​កង​ទ័ព​លើក​ទី ៨៥​ ឆ្នាំ​ខាង​លើ​ គេ​រំពឹង​ថា ក្រុង​ព្យុងយ៉ាង​ក៏​នឹង​បាញ់​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី ៦ ឬ​មីស៊ីល​ណា​មួយ​ផ្សេង​ទៀត​ដែរ។ ​ប៉ុន្តែ​ក្រសួង​​ការពារ​ជាតិ​កូរ៉េខាងត្បូង​អះអាង​ថា​ មិន​ទាន់​មាន​ឃើញ​ការវិវឌ្ឍន៍​ណា​មួយ​ខុស​ប្រក្រតី​​នៅ​ឡើយ​ទេ។

​ទោះ​ជា​យ៉ាង​ណា សារព័ត៌មាន​កូរ៉េ​ខាងត្បូង Yonhap ​ផ្សាយ​ថា​ ក្រុង​ព្យុងយ៉ាង​បាន​ប្រារព្ធ​ខួប​បាញ់​កាំ​ភ្លើង​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នៅ​ទីក្រុង​កំពុង​ផែ Wonsan ​ភាគ​ខាង​កើត។ គួរ​បញ្ជាក់​ថា កូរ៉េខាងជើង​មាន​មហិច្ឆតា​បង្កើន​សមត្ថភាព​មីស៊ីល​បាញ់​ឲ្យ​ដល់​ទឹក​ដី​អាមេរិក ដោយ​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ខ្លាំង​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​​នៅ​ឧបទ្វីប​កូរ៉េ​តាម​រយៈ​ការ​សាកល្បង​មីស៊ីល​ជា​បន្ត​បន្ទាប់៕

នាវាមុជទឹក​អាមេរិក USS Michigan ទៅ​ដល់​កូរ៉េខាង​ត្បូង​

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ