របៀប​ទាញ​យក File PDF ចេញ​ពី​គេហទំព័រ​នៅ​លើ​ iPhone

  • 2017-04-25 08:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​គិត​ថា​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS គឺ​មិន​អាច​ទាញ​យក​ File PDF មក​ប្រើ​បាន​ឡើយ​ ខុស​ស្រឡះ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អាច​ទាញ​យក​ File​ ផ្សេងៗ​មក​បាន​យ៉ាង​ងាយ​ស្រួល។

Sabay ​លើក​យក​នូវ​វិធីសាស្ត្រ​ក្នុង​ការ​ទាញ​យក File PDF នៅ​លើ iPhone, iPad និង iPod Touch ដោយ​ពុំ​ចាំ​បាច់​ប្រើ​កម្មវិធី​ជំនួយ​អ្វី​ឡើយ ដោយ​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​នេះ៖

ឥ​បើក​ File PDF ពី​ប្រភព​ណា​មួយ​ដែល​ចង់​ស្វែងរក (ឧ. Facebook ឬ Website)

  • នៅ​ពេល​ដែល​អ្នក​កំពុង​បើក File PDF នៅ​លើ Safari សូម​ប៉ះ​លើ​អេក្រង់១ ដង ដើម្បី​ឲ្យ​វា​បង្ហាញ​ជម្រើស។
  • ជម្រើស​មាន​ពីរ​គឺ Open in... និង Open in “iBook”
    • Open in ជា​ជម្រើស​សម្រាប់​អ្នក​ដែល​ចង់​ទាញ​យក​ File PDF ជា​មួយ​កម្មវិធី​ជំនួយ​ផ្សេងៗ។
    • Open in “iBook” ជា​ជម្រើស​សម្រាប់​អ្នក​ដែល​ចង់​ទាញ​យក​ File PDF ជា​មួយ​កម្មវិធី​ iBook ដែល​មាន​ស្រាប់​ក្នុង​ iPhone/iPad/iPod Touch។
  • ចុច​លើ​ពាក្យ​ Open in “iBook” វា​នឹង​ធ្វើការ​រក្សាទុក​ឯកសារ​ PDF នោះ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្នុង​កម្មវិធី​ iBook។

ចំណាំ៖ ប្រសិន​បើ​អ្នក​ចង់​បើក​មើល​ឯកសារ​ដែល​អ្នក​បាន​ទាញ​យក​នោះ អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​កម្មវិធី​ iBook ជា​ការ​ស្រេច។ រាល់​ឯកសារ​ដែល​អ្នក​បាន​ទាញ​យក​រួចរាល់​​ទោះ​បី​ជា​អ្នក​បាន​ Restart ឬ បិទ​ឧបករណ៍​ក៏​វា​មិន​បាត់បង់​ទៅ​ណា​ដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា